រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែសីហា នេះក្រសួងទេសចរណ៍បានអំពាវនាវ និងក្រើនរំលឹកសារជាថ្មី ដល់ម្ចាស់ហាង ឬអ្នកគ្រប់គ្រងអាជីវកម្មរមណីយដ្ឋានទេសចរណ៍ទាំងអស់ នៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តទាំងអស់ សូមយកចិត្តទុកដាក់អនុវត្ត និងត្រូវរៀបចំស្របតាមវិធានសុវត្ថិភាពទេសចរណ៍ ឱ្យបានខ្ជាប់ខ្ជួនប្រកបដោយស្មារតីទទួលខុសត្រូវ។
ថ្នាក់ដឹកនាំក្រសួងបានបញ្ជាក់ថា ការអនុវត្តនោះ គឺក្នុងនោះរួមមាន៖ ការលាងសម្អាតដៃនឹងអាកុលជាប្រចាំ ការរក្សាគម្លាតសុវត្ថិភាព ត្រូវវាស់កម្តៅរាល់ អ្នកចេញចូល ត្រូវពាក់ម៉ាស់ត្រូវសម្អាតបរិវេណបន្ទប់ទឹក និងទីតាំងនានាដែលភ្ញៀវទេសចរណ៍ប្រើប្រាស់ និងត្រូវអនុវត្តតាមវិធានការណែនាំ សំខាន់ៗមួយចំនួនទៀត ស្របតាមខ្លឹមសារក្រមប្រតិបត្តិ ស្ដីពីវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់អាជីវកម្មរមណីយដ្ឋានទេសចរណ៍៕ ដោយ៖ ត្នោត