ខែ្សបម្រើឆ្នើម Dele Alli នឹងត្រូវអវត្ដមានក្នុងការប្រកួតដែលក្រុមមាន់ខ្នាយមាស Tottenham Hotspur ត្រូវស្វាគមន៍ក្រុមបិសាចក្រហម Manchester United នាការប្រកួតសប្ដាហ៍ក្រោយ។
មូលហេតុដែលនាំឲ្យមានការពិន័យនេះ គឺដោយសារ Alli បានធើ្វការនិយាយឌឺដងទៅកាន់ប្រទេសចិន ទាក់ទងនឹងជំងឺ covid-19 តាមរយៈបណ្ដាញសង្គម Snapchat កាលពីខែកុម្ភៈកន្លងទៅ។
មិនត្រឹមតែធើ្វការពិន័យ១ប្រកួតទល់នឹង Man Utd នោះទេ សមាជិករបស់ក្រុមជម្រើសជាតិអង់គ្លេសនេះ ក៏ត្រូវបានពិន័យជាប្រាក់ប្រមាណ ៥ម៉ឺនផោនផងដែរ៕
ប្រភព៖ Sportbibble