
សេចក្ដីរាយការណ៍ក្នុងប្រទេសអង់គ្លេសបានឲ្យដឹងថា Virgil van Dijk នឹងត្រៀមចុះកុងត្រាថ្មីបន្ដជាមួយក្រុមហង្សក្រហម Liverpool ដោយក្នុងកុងត្រាថ្មីនោះ រូបគេនឹងក្លាយជាកីឡាករដែលទទួលបានថ្លៃនឿយហត់ច្រើនជាងបង្អស់របស់ក្លឹប។
បើតាម Mirror បានឲ្យដឹងថា កីឡាកររបស់ក្រុមជម្រើសជាតិហូឡង់នេះ នឹងទទួលបានប្រាក់ប្រមាណ ២២០,០០០ផោនក្នុងមួយសប្ដាហ៍ ក្រោយពីការបង្ហាញទម្រង់លេងដ៏ល្អនាប៉ុន្មានរដូវកាលកន្លងមកនេះ ចាប់តាំងពីការផ្ទេរពី Southampton កាលពីឆ្នាំ២០១៨។
សូមបញ្ជាក់ថា Liverpool ត្រូវការឈ្នះតែ២ប្រកួតទៀតប៉ុណ្ណោះ ក្នុងការក្លាយជាជើងឯកលីគរដូវកាលនេះ ខណៈប្រសិន Manchester City បរាជ័យទៅលើ Arsenal ទៀតនោះ ពួកគេអាចនឹងលើកពានតែម្ដង បើពួកគេឈ្នះ Everton នៅថៃ្ងទីចន្ទ ទី២២ ខាងមុខ៕
ប្រភព៖ Mirror