ថៃនឹងបង្កើតនាយកដ្ឋានប៉ូលិសពិសេស ប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា ដោយមានកម្លាំងប៉ូលិសជំនាញ សរុបជាង១៧០០នាក់ គ្រប់គ្រងលើបណ្តាញបច្ចេកវិទ្យា ហើយដាក់ពង្រាយទូទាំងប្រទេស ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការបំពានច្បាប់បច្ចេកវិទ្យាជាន់ខ្ពស់ ។
សារព័ត៌មាន Bangkok Post នៅថ្ងៃទី១២ ខែមិថុនា បានផ្សាយថា គម្រោងបង្កើតខាងលើត្រូវបានអគ្គមេបញ្ជាការកម្លាំងប៉ូលិសជាតិ លោក Chakthip Chaijinda បានអនុម័ត កាលពីថ្ងៃទី២៨ ខែឧសភា មកម៉្លេះ ក្នុងការបង្កើតនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។
នៅក្នុងកិច្ចប្រជុំគណៈកម្មការប៉ូលិសជាតិ ដឹកនាំដោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ក៏បានលើកឡើងពីការបង្កើតកម្លាំងប៉ូលិសពិសេសនេះផងដែរ ក្នុងពេលបច្ចេកវិទ្យាកំពុងតែពេញនិយមប្រើប្រាស់ នៅលើពិភពលោក។
ទន្ទឹមនឹងនេះ លោក Buddhipongse Punnakanta រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គមបានមានប្រសាសន៍ថា នាយកដ្ឋានប៉ូលិសបណ្តាញ នឹងជាផ្នែកមួយ នៃឧក្រិដ្ឋកម្មបច្ចេកវិទ្យា។
តាមគម្រោង នាយកដ្ឋានប៉ូលិសខាងលើនឹងបង្កើតឡើងក្នុងអំឡុងពេល៣ខែខាងមុខ ដោយមាន៧អង្គភាព មានសមាជិក ១៧០៥នាក់៕ ប្រែសម្រួលដោយ៖ MEO