Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរស​ម្នាក់​បង្ក​គ្រោះ​លើ​យុវតី​២​នាក់​រួច​រត់គេច​ខ្លួន​ដល់​ក្នុង​វត្ត នៅ​តែ​គេច​មិន​ផុត

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​ពាក់​ស្លាក​លេខ ខ​.​ម បាន​បើក​ក្នុង​ល្បឿន​លឿន រួច​ក៏​ជ្រុល​បុក​ម៉ូតូ​យុវតី​២​នាក់​បងប្អូន​ដែល​កំពុង​តែ​ឆ្លងផ្លូវ បណ្តាល​ឱ្យ​របួសធ្ងន់ និង​បង្ក​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៦ ចំណែក​អ្នក​បើក​គេចខ្លួន​បាត់​ស្រមោល​បន្សល់​ទុក​រថយន្ត​នៅ​នឹង​កន្លែង​កើតហេតុ តែ​លុះ​ពេល​សមត្ថកិច្ច​ចុះ​មក​ដល់​ធ្វើការ​វាស់វែង និង​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ឃាត់ខ្លួន​បាន​នៅ​ក្នុង​វត្ត​តែ​ម្តង ។

សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត ខ​.​ម និង​ម៉ូតូ​ខាងលើ​កើត​ឡ​លង​កាលពី​ម៉ោង​៣​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ចន្លោះ​បង្គោល​គីឡូ​ម៉ែ​ត​លេខ ២៥១-២៥២ លើ ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​ពោធិ​សិរី ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប ។

បើ​តាម​ការ​បញ្ជាក់​ពី​លោក​អធិការ​នគរបាល​ស្រុក​ជីក្រែង បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែសីហា​នេះ​ថា មុន​កើតហេតុ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក LEXUS.LS 4.60L ពាក់​ផ្លា​ក​លេខ​ខេមរភូមិន្ទ ០១=២-៨៥៥៤ ជា​ប្រភេទ​ទេសចរណ៍ ពណ៌​ខ្មៅ ចំណែក​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ដោយ​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។

លោក​អធិការ​នគរបាល​ស្រុក​ជីក្រែង​បន្ត​ថា លុះ​មក​ដល់​កន្លែង​កើតហេតុ បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ឆ្នាំ​២០១៧ ពាក់​ផ្លា​ក​លេខ​សៀមរាប 1Y- 7118 ពណ៌​ខ្មៅ អ្នកបើកបរ​ឈ្មោះ ផុ​ន ហេង ភេទ​ស្រី អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​យ៉ុ​ន ឃុំ​ស្ពាន​ត្នោត ស្រុក​ជីក្រែង និង​ដឹក​មនុស្ស​ម្នាក់​ទៀត​ឈ្មោះ តឿ ធី ភេទ​ស្រី អាយុ​១៣​ឆ្នាំ ត្រូវជា​ប្អូន ដោយ​ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​រង​របួសធ្ងន់​ទាំង​២​នាក់ ហើយ​ក៏​ត្រូវ​រថយន្ត​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​។

លោក​បាន​បញ្ជាក់​ទៀត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បណ្តាល​ឱ្យ​ខូចខាត​ម៉ូតូ​មួយ​គ្រឿង​របស់​ជន​រង​គ្រោះ​រង​ការ​ខូចខាត​ធ្ងន់ ចំណែក​រថយន្ត​បង្ក​រង​ការ​ខូចខាត​មធ្យម ។ ចំពោះ មូលហេតុ គឺ​អ្នក​បើក​ម៉ូតូ​ឆ្លងកាត់​ផ្លូវ​មិន​ប្រុង​ប្រយ័ត្ន និង​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន​ផង​នោះ ទើប​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​បែប​នេះ​តែ​ម្តង ។

ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​រួច ក៏​នាំ​យក​មក​សួរ​នៅ​អធិការ​នគរបាល​ស្រុក ហើយ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​ធ្វើការ​សួរនាំ​បន្ត​។

បន្ទាប់​ពី​កម្លាំង​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​ខេត្ត បាន​សួរនាំ​រួច បុរស​រូប​នេះ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​បើកឡាន​មក​ពី​ភ្នំពេញ​ម្នាក់ឯង លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បុក​ម៉ូតូ​ជន​រង​គ្រោះ​នៅ​ស្រុក​ជីក្រែង​ពិតមែន នេះ​បើ​តាម​សម្តី​របស់​មន្ត្រី​នគរបាល​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​។

បច្ចុប្បន្ន ជន​បង្ក​ខាងលើ​នេះ កំពុង​សួរនាំ​នៅ​ស្នងការ​នគរបាល​ខេត្ត ចំណែក​រថយន្ត​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់​៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9604790