Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្រះ​បុរាណ​ប្រាសាទ​ព្រះ​វិហារ​ល្បី​សក្ដិសិទ្ធិ​រហូត​ស្ដេច​ថៃ​ យក​ទឹក​ពី​ទី​នោះ​ទៅ​ធ្វើ​​ពិធី​អភិសេក​

ប្រាសាទ​ព្រះវិហារ មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​ក្នុង​ភូមិសាស្ត្រ ភូមិ​ធម្មជាតិ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ជា​ប្រាសាទ​ភ្នំ​ដែល​កសាង​នៅ​លើ​កំពូល​ភ្នំ​ព្រះវិហារ​នៃ​ជួរ​ភ្នំ​ដង​រែក ដែល​មាន​រយៈ​កម្ពស់ ៦២៥​ម៉ែត្រ ធៀប​ទៅ​នឹង​ទឹក​សមុទ្រ។

ប្រជាជន​ថៃ​ហៅ​ភ្នំ​ដងរែក​ថា ភ្នំ​វែង ចំណែក​ប្រជាជន​ឡាវ​ហៅថា ភ្នំ​ដេនមឿង។ ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅ​ជាប់ នឹង​ព្រំ ប្រទល់​ខេត្ត​ស៊ីសាកេត នៃ​ប្រទេស​ថៃ។ ប្រាសាទ​ភ្នំ​ព្រះវិហារ ត្រូវ​ថៃ​ហៅ​ថា​ ខោផ្រះវិហាន ដែល​ខោ​មាន​ន័យ​ថា​ភ្នំ ចំណែក​ពាក្យ ផ្រះវិហាន​មក​ពី​ភាសាខ្មែរ​ថាព្រះវិហារ។​

ជនជាតិ​ថៃ​គោរព​ និង​ចង់​កាន់កាប់​ប្រាសាទ​ព្រះវិហារ​​ណាស់​ ដោយ​សារ​តែ​ភាព​សក្ដិសិទ្ធិ​ និង​អស្ចារ្យ​នៃ​ស្ថាបត្យកម្ម​សំណង់​សាសនា​ព្រាហ្មណ៍​មួយ​នេះ។​ នៅ​លើ​ភ្នំ​មាន​ស្រះ​មួយ​ដែល​បុព្វបុរស​ខ្មែរ​យើង​អាច​ជីក​ស្រះ​នៅ​លើ​ខ្នង​ភ្នំ ដើម្បី​ផ្ទុក​ទឹក​សម្រាប់​ប្រើប្រាស់​បាន​រហូត​មក​ដល់​សព្វ​ថ្ងៃ។​​

ស្រះទឹក ដែល​យើង​បាន​ឃើញ​នៅ​ខាង​ឆ្វេង​ដៃ នៅ​ពេល​ឡើង​ទៅ​ដល់ខ្លោងទ្វារទី២ នៃ​ប្រាសាទ​ព្រះវិហារ​នេះ គឺ​ល្បី​ថា​ជា​ស្រះ​នៃ​ទឹក​មន្ត​ដ៏​ពូកែ​សក្ដិសិទ្ធិ​មួយ ​មាន​ឫទ្ធិ​មន្ត​អាគម​អស្ចារ្យ​សម្រាប់​យក​ទៅ​ប្រើប្រាស់​ពិធីសក្ការៈ​ផ្សេងៗ។

សូម្បី​តែ​កាល​ដែល​អតីត​ព្រះ​មហាក្សត្រ​ថៃ ព្រះបាទ​ ភូមិផុន​អាឌុល​យ៉ាដេត (រាមា​ទី​៩) ឡើង​គ្រង រាជ្យ​នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ១៩៤៦ ថៃ​ក៏​បាន​មក​យក​ទឹក​ពី​ស្រះ​នេះ​ទៅ ដើម្បី​បំពេញ​ពិធី​អភិសេក​ព្រះ​មហា​ក្សត្រ​ថៃ នៅ​ឯ​ទីក្រុង​បាងកក ប្រទេស​ថៃ​ដែរ៕ 

from: https://tnaot.com/km/m/detail/article/9368723