Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពលរដ្ឋនាំគ្នាឆ្ងល់ ហេតុអ្វីឧស្សាហ៍ មានអ្នកលួចរត់ ចេញពីកន្លែងធ្វើចក្តាឡីស័ក ងាយៗបែបនេះ

ប្រជាពលរដ្ឋមួយចំនួនមានចម្ងល់ ទៅលើការគ្រប់គ្រង ដែលនាំឱ្យមានចន្លោះប្រហោង ធ្វើឱ្យអ្នកដែល​ត្រូវឃុំខ្លួន១៤ថ្ងៃ ដើម្បីធ្វើចត្តាឡីស័ក អាចលួចរត់ចេញ ពីមណ្ឌលធ្វើតេស្តរកវីរុសកូវីដ១៩ ទៅ​គ្រប់​ទី​កន្លែង។

ជាមួយគ្នាផងដែរ ប្រជាពលរដ្ឋបានបង្ហាញពីការព្រួយបារម្ភ ហើយស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ រួមជាមួយនឹង​មន្ត្រី​ជំនាញក្រសួងសុខាភិបាល ត្រូវធ្វើការពង្រឹងឡើងវិញ ក្នុងការគ្រប់គ្រងមនុស្ស ដែលស្ថិត​ក្នុង​ការ​ឃុំ​ខ្លួ​នរយៈពេល១៤ថ្ងៃ ដើម្បីធ្វើចត្តាឡីស័ក ដោយធានាថា ពួកគេមិនអាចលួចរត់ចេញ ពីមណ្ឌល​ធ្វើ​តេស្ត​បន្ត​ទៀត។

ស្រ្តីម្នាក់មានមុខរបរហៅភ្ញៀវជិះឡានតាក់ស៊ីបានឆ្ងល់ថា ហេតុអ្វី បានជាអ្នកដែល​គេ​ឃុំ​ខ្លួន​១៤ថ្ងៃ ចេះតែលួចរត់ចេញពីកន្លែងមណ្ឌលធ្វើតេស្តរកមេរោគកូវីដ។

រីឯបុរសម្នាក់ ដែលប្រកបមុខរបរ ជាអ្នករត់តាក់ស៊ី ក៏បានលើកឡើងដែរថា ខណៈពេលមាន​មនុស្ស​រត់​គេច​ចេញពីមណ្ឌលធ្វើចត្តាឡីស័ក បានធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ខ្លាចឆ្លងជំងឺ កូវីដ១៩។

បុរសម្នាក់ទៀតជាអ្នកបើកបរ pass app បានលើកឡើងស្រដៀងគ្នាថា “ប្រសិនបើកន្លែងធ្វើចត្តាឡីស័ក មិនពិបាក ប្រហែលជាអ្នកដែលស្ថិតក្នុងការសង្ស័យថាអាចឆ្លងកូវីដ១៩ និងមិនលួចរត់ចេញទេ”។

ដោយឡែកបើតាមប្រជាពលរដ្ឋមួយចំនួនទៀត បានលើកឡើងដែរថា ប្រហែលមណ្ឌលធ្វើចត្តាឡីស័ក អាច ផ្តល់អាហារមិនគ្រប់គ្រាន់ កន្លែងមិនសូវស្អាត នឹងមានការពិបាកច្រើន ទើបធ្វើឱ្យអ្នក​ដែលត្រូវ​ឃុំ​ខ្លួន មិនចង់រស់នៅ ហើយចង់ រត់ចេញពីកន្លែងធ្វើចត្តាឡីស័កបាន។

បុរសម្នាក់ទៀតជាអាជីវករលក់ដូរបានឱ្យដឹងថា ខ្វះការគ្រប់គ្រង និងប្រុងប្រយ័ត្ន ទើបអ្នកធ្វើចត្តាឡីស័ក អាចលួចរត់ចេញបាន។ “ប្រហែលជាកន្លែងចត្តាឡីស័ក មិនស្អាត និងផ្តត់អាហារមិនគ្រប់គ្រាន់ ទើបមនុស្សមិនចង់នៅ”។

យ៉ាងណាក៏ដោយ បើតាមស្រ្តីម្នាក់ទៀតអាយុ៥១ឆ្នាំ បានធ្វើការសំណូមពរឱ្យអ្នកដែលលួចរត់ចេញពីមណ្ឌលគួរតែត្រឡប់មកវិញ ដើម្បីត្រួតពិនិត្យសុខភាព ការពារកុំឱ្យឆ្លងកូវីដ១៩។

ជុំវិញរឿងនេះ TNAOT APP បានធ្វើការទាក់ទងទៅ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជ​បណ្ឌិត ឱ វ៉ាន់ឌីន ដើម្បីសុំការបកស្រាយជុំវិញរឿងនេះ ប៉ុន្តែលោកស្រីមិនបានលើកទូរសព្ទ។

ទោះបីជាយ៉ាងនេះក្តី បើតាមមន្ត្រីក្រសួងសុខាភិបាលម្នាក់ទៀតបានឱ្យដឹងថា មូលហេតុដែលអ្នកឃុំខ្លួន អាច​រត់ចេញពីមណ្ឌលធ្វើចត្តាឡីស័កបាន ក៏ព្រោះតែពួកគេនឹកផ្ទះ ហើយមិនចង់រស់នៅទីនោះ ។

ចំពោះការលើកឡើងពីកន្លែង រស់នៅក្នុងមណ្ឌលមិនស្អាត នឹងការផ្តល់អាហារមិនគ្រប់គ្រាន់ មន្ត្រីដដែលនេះ បាន​អះអាងថា គឺមិនដឹងពីការការគ្រប់គ្រង នៅក្នុងមណ្ឌលមួយៗនោះទេ។

កន្លងមកនេះ មានអ្នកធ្វើចត្តាឡីស័កនៅតាមមណ្ឌល បានរត់ចេញជាបន្តបន្ទាប់ ហើយរហូតមកដល់​ពេល​នេះ គេនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដ នៃការរត់ចេញពីកន្លែងធ្វើចត្តាឡីស័កឡើយ។

ទោះបីជាមានការត់ចេញ ពីកន្លែងធ្វើចត្តាឡីស័កក៏ដោយ ប៉ុន្តែមន្ត្រីក្រសួងសុខាភិបាលបានស្វែងរកឃើញអ្នកទាំងអស់នោះ រួចក៏បានចាប់ត្រឡប់មកមណ្ឌលវិញផងដែរ៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9604672