Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កំពុងតែតានតឹងជាមួយកូរ៉េខាងជើង កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត

ស្ថានភាពនៅឧបទ្វីបកូរ៉េ តានតឹងជាថ្មី ក្រោយកូរ៉េខាងជើងកាត់ផ្តាច់បណ្តាញទំនាក់ទំនង់ នៅព្រំដែន​។  រីឯកម្លាំងទាហានប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី​១១ ខែមិថុនា បានធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅតំបន់សមុទ្រភាគខាងកើត​ប្រទេសនេះ។ សមយុទ្ធធ្វើឡើង ក្នុងពេលប្រទេសកូរ៉េទាំងពីរកំពុងប្រឈមមុខតានតឹងដាក់គ្នា​ ហើយ​កូរ៉េខាងជើងបានកាត់ផ្តាច់បណ្តាញទំនាក់ទំនង នៅព្រំដែន។

សមយុទ្ធពេលដំបូងគ្រោងធ្វើឡើង នៅខែឧសភា ប៉ុន្តែត្រូវផ្អាកទៅវិញ ដោយសារតែអាកាសធាតុមិនអំណោយផល​។ មួយវិញទៀតទីក្រុងសេអ៊ូលមានចេតនាចង់ផ្អាកការធ្វើសមយុទ្ធ ដើម្បីបញ្ចៀសការប្រឈមមុខតានតឹងជាមួយកូរ៉េខាងជើង​ ព្រោះរាល់ការធ្វើសមយុទ្ធតែងតែរងប្រតិកម្មយ៉ាងខ្លាំងពីកូរ៉េខាងជើង ។

សមយុទ្ធបាញ់គ្រាប់ពិតនេះ ត្រូវធ្វើឡើង​១ឆ្នាំ ចំនួនពីរលើក ដោយមានកម្លាំងទាហានជើងទឹក និងជើងគោកចូលរួម។ សមយុទ្ធធ្វើឡើងនៅឆ្នេរសមុទ្រទីក្រុង ​Uljin ​មានចម្ងាយពីទីក្រុងសេអ៊ូល​ ៣៣០គីឡូម៉ែត្រ ។ នៅក្នុងសមយុទ្ធនោះ មានសម្ភារសឹកជាច្រើនប្រភេទ គឺមានទាំងរ៉ុក្កែតទៀតផង​។

ទំនាក់ទំនងរវាងបងប្អូនកូរ៉េទាំងពីរល្អប្រសើរបានមួយរយៈ ក៏ប្រឈមមុខតានតឹងដាក់គ្នាជាថ្មី ក្រោយពេលមានក្រុមប្រឆាំងកូរ៉េខាងជើង នៅក្នុងកូរ៉េខាងត្បូង​ លួចបង្ហោះសារ ហើយនាំទាំងអង្ករ និងស្បៀងអាហារ​មួយចំនួនទៅកាន់កូរ៉េខាងជើង​ ជាការបំពានទៅលើកិច្ចព្រមព្រៀងបញ្ចប់សកម្មភាពប្រឆាំងនឹងកូរ៉េខាងជើង។ ហេតុការណ៍ទាំងនោះហើយបានធ្វើឲ្យកូរ៉េខាងជើងខឹងសម្បាយ៉ាងខ្លាំង​ ទើបកាត់ផ្តាច់ទំនាក់ទំនងតែម្តង៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9368674