Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សំណួរ​ដែល​អ្នក​ត្រូវ​សួរ​ចៅហ្វាយ​របស់​អ្នក ប្រសិនបើ​អ្នក​ចង់​ដើរទៅ​មុខ​ក្នុង​អាជីព

មុន​ពេល​ទម្លាប់​កំហុស ឬ​រអ៊ូរទាំ​ពី​ចៅហ្វាយ​របស់​អ្នក អ្នក​គួរតែ​សួរ​ខ្លួនឯង​ជា​មុន​សិន​ថា តើ​អ្នកមាន​យល់​ច្បាស់​ពី​កិច្ចការ​ដែល​ខ្លួន​ត្រូវធ្វើ​ទេ? មាន​យល់​ពី​អ្វី​ដែល​ចៅហ្វាយ​របស់​អ្នក​ចង់បាន​ទេ? និង​មាន​ដឹង​ពី​វិធី​ក្នុង​ការ​ធ្វើការ​ជាមួយ​ចៅហ្វាយ​របស់​អ្នក​ដោយ​មាន​ប្រសិទ្ធភាព​ទេ?

វា​ងាយស្រួល​ណាស់​ក្នុង​ការ​សន្មត់​ពី​អ្វី​ដែល​ចៅហ្វាយ​របស់​អ្នក​ចង់បាន ដោយ​មិន​បាន​សួរ​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន​។ ជា​លទ្ធផល វា​មាន​តែ​បង្ក​នូវ​បញ្ហា​ក្នុង​ការ​ប្រកបការងារ​ប៉ុណ្ណោះ​។ ប្រសិនបើ​អ្នក​ធ្លាប់​ធ្លាក់​ក្នុង​ស្ថាន​ការ​ស្រ​ដៀង​នឹង​នេះ​ដែរ អ្នក​គួរតែ​ពិចារណា​សួរ​សំណួរ​ខាងក្រោម​ទៅ​កាន់​ចៅហ្វាយ​របស់​អ្នក​ប្រសិនបើ​អ្នក​ចង់​ជោគជ័យ​ក្នុង​អាជីព​។

១. តើ​មាន​គោលដៅ​អ្វី​ដែល​សំខាន់​ជាងគេ​ដែល​ចៅហ្វាយ​អ្នក​ចង់​សម្រេច?

សំណួរ​នេះ នឹង​អនុញ្ញាត​ឲ្យ​អ្នក​យល់​ដឹង​បន្ថែម​ពី​គោលដៅ​រយៈពេល​ខ្លី​របស់​ចៅហ្វាយ​របស់​អ្នក ហើយ​វា​អនុញ្ញាត​ឲ្យ​អ្នកដឹង​ពី​អ្វី​ដែល​អ្នក​ត្រូវ​សម្រេច​ផង​ដែរ​។ ជាក់ស្តែង ចៅហ្វាយ​របស់​អ្នក​មិន​អាច​ប្រាប់​ឲ្យ​បាន​ច្បាស់លាស់​នូវ​អ្វី​ដែល​ពួក​គេ​ចង់​សម្រេច​បាន​ទេ ប៉ុន្តែ​អ្នក​អាច​សួរ​ពី​អ្វី​ដែល​ពួក​គេ​ឲ្យ​តម្លៃ​ខ្លាំង​ជាងគេ​បាន ដើម្បី​អាច​ឲ្យ​អ្នក​ផ្តោត​ស្មារតី​លើ​ចំណុច​ទាំងនោះ​។

២. តើ​ចៅហ្វាយ​អ្នកមាន​គោលដៅ​អ្វី​ក្នុង​អាជីព?

សំណួរ​នេះ ពាក់ព័ន្ធ​នឹង​គោលដៅ​រយៈពេល​វែង​របស់​ចៅហ្វាយ​របស់​អ្នក​។ ឧទាហរណ៍ ចៅហ្វាយ​របស់​អ្នក​ចង់​ក្លាយជា​អនុប្រធាន​ក្រុមហ៊ុន​ក្នុង​រយៈពេល ៥​ទៅ ១០​ឆ្នាំ​ខាង​មុខជា​ដើម​។ ឬ​ចៅហ្វាយ​របស់​អ្នក​ចង់​ចាប់ផ្តើម​អាជីវកម្ម​មួយ​ដោយ​ខ្លួនឯង​វិញ​។ ការ​ដឹង​ពី​គោលដៅ​ទាំងនេះ នឹង​អនុញ្ញាត​ឲ្យ​អ្នកដឹង​ពី​មូលហេតុ​ដែល​ចៅហ្វាយ​អ្នក​សម្រេចចិត្ត​លើ​កិច្ចការ​មួយ​ចំនួន​ដូច​ជា ស្ម័គ្រចិត្ត​ធ្វើ​កិច្ចការ​ដែល​អ្នក​គិត​ថា មិន​មាន​សារៈសំខាន់​ជាដើម​។

៣. តើ​មាន​អ្វី​ដែល​អ្នក​អាច​ធ្វើ ដើម្បី​ជួយ​ឲ្យ​ចៅហ្វាយ​អ្នក​ជោគជ័យ?

អ្នក​ត្រូវ​ឧស្សាហ៍​សួរ​សំណួរ​នេះ ព្រោះ​អ្នក​ត្រូវ​តែ​តែងតែ​ចង់​ជួយ​ឲ្យ​ចៅហ្វាយ​របស់​អ្នក​ជោគជ័យ​។ ពេល​ដែល​អ្នក​ទទួល​បានការ​ឆ្លើយ​តប​ដែល​ស្មោះត្រង់​ហើយ អ្នក​ត្រូវ​តែ​ផ្តោត​ស្មារតី​លើ​កិច្ចការ​ទាំងនោះ​ព្រោះ​អ្នកដឹង​ច្បាស់​ហើយ​ថា កិច្ចការ​ណា​មាន​សារៈសំខាន់​ជាងគេ​សម្រាប់​ចៅហ្វាយ​របស់​អ្នក​។

៤. តើ​មាន​អ្វី​ដែល​អ្នក​ត្រូវ​កែសម្រួល​ទេ?

ការ​យល់​ច្បាស់​ពី​ការ​រំពឹង​ទុក​របស់​ចៅហ្វាយ​របស់​អ្នកមាន​សារៈសំខាន់​ណាស់ ប្រសិនបើ​អ្នក​ចង់​ផ្តល់​នូវ​លទ្ធផល​ល្អ​ៗ ហើយ​សំណួរ​នេះ​អនុញ្ញាត​ឲ្យ​អ្នក​ទទួល​បាន​ចម្លើយ​នេះ​បាន​។ ឧទាហរណ៍ ចៅហ្វាយ​របស់​អ្នក​ចង់​ឲ្យ​អ្នកមាន​ភាព​សកម្ម​ជាង​មុន​រាល់ពេល​ដែល​មាន​កិច្ចប្រជុំ នោះ​អ្នក​នឹង​ដឹង​ថា ចៅហ្វាយ​របស់​អ្នក​ចូល​ចិត្ត​បរិស្ថាន​ដែល​មានការ​សហការ​គ្នា​៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9604648