អតីតខ្សែការពាររបស់ក្លឹបបិសាចក្រហម Rafael da Siva បានជឿថា ខ្សែបម្រើ Corentin Tolisso របស់ក្លឹប Bayern Munich គឺជាកីឡាករល្អបំផុតដែល Man Utd គួរតែទិញ។
Rafael និយាយថា៖ “គេជាកីឡាករល្អម្នាក់ដែលខ្ញុំធ្លាប់លេងជាមួយ។ ខ្ញុំជឿថាគេនឹងស្របខ្លួនបានល្អបំផុតជាមួយក្លឹប Man Utd។ បើគេអាចធ្វើបាននោះ គេនឹងក្លាយជាខ្សែបម្រើល្អបំផុតរបស់ក្លឹបនិងពិភពលោក។ ហើយគេនឹងអាចជួយ Man Utdលើកពានធំៗនៅអង់គ្លេស និងអឺរ៉ុបផងដែរ។”
គួរបញ្ជាក់ផងដែរថា Tolisso វ័យ២៥ឆ្នាំមានកុងត្រាជាមួយ Bayern ដល់ឆ្នាំ 2022ប៉ុន្តែមានការរាយការណ៏អំពីការចាកចេញក្រោយមិនបានជាប់ជម្រើស១១នាក់ក្រោមការដឹកនាំរបស់Hansi Flick។ ក្នុងការបង្ហាញខ្លួន 24ដង គេរកបាន៣គ្រាប់ និងបញ្ជូនស៊ុតបាន 5 ដង.