
ខ្សែបម្រើរបស់មាន់ខ្នាយមាស Tottenham Hotspurs គឺ Dele Alli ត្រូវបានពិន័យមិនអោយលេងមួយប្រកួត និងជាសាច់ប្រាក់ ក្រោយធ្វើការបង្ហោះវីដេអូសើចឌឺដងទៅលើបុរសអាស៊ីម្នាក់រឿង Covid19កាលខែកុម្ភះកន្លងទៅ។
ការពិន័យមួយប្រកួតនេះ គឺចំពេលដែលPremier League ត្រឡប់មកវិញដែល Tottenham នឹងប៉ះ Manchester United ឯចំនួនទឹកប្រាក់ដែលពិន័យគឺប្រមាណ 5 ម៉ឺនផោន។ Dele Alli ក៏ត្រូវបានចូលទៅទទួលការអប់រំបន្ថែមទៀតផងដែរ។
គួររម្លឹកផងដែរថា កាលពីខែកុម្ភះ ខ្សែបម្រើ Dele Ali បានបង្ហោះនៅវីដេអូមួយនៅSnapchatរបស់ខ្លួននៅព្រលានយន្តហោះ Heathrowស្របពេលដែលគាត់កំពុងពាក់ម៉ាស់។ គាត់បានបង្វែលកាមេរ៉ាទៅជនជាតិអាស៊ីម្នាក់ហើយនិយាយថា “វីរុសត្រូវតែលឿនជាងនេះបើចង់តាមគាត់ទាន់”។