Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វិធី​ជំរុញ​ទឹកចិត្ត​ខ្លួនឯង ពេល​ដែល​អាជីវកម្ម​របស់​អ្នក​កំពុង​ជួ​បញ្ហា

ការ​គ្រប់គ្រង​អាជីវកម្ម​មួយ​កាន់តែ​មាន​ឧបសគ្គ​ច្រើន​តាំងពី​មានការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ កន្លង​មកនេះ ដែល​ងាយស្រួល​ធ្វើ​ឲ្យ​សហគ្រិន​មួយ​ចំនួន​បាត់បង់​ជំនឿ​ចិត្ត​លើ​ខ្លួនឯង ។ ប៉ុន្តែ​ក្នុង​នាម​ជា​សហគ្រិន អ្នក​ត្រូវ​តែ​មាន​សមត្ថភាព​ក្នុង​ការ​ជំរុញ​ទឹកចិត្ត​ខ្លួនឯង ជា​ពិសេស​ក្នុង​ពេល​ដែល​ជួប​ការ​លំបាក​។ ខាងក្រោម​គឺជា​វិធី​ជំរុញ​ទឹកចិត្ត​ខ្លួនឯង​ពេល​ដែល​អាជីវកម្ម​របស់​អ្នក​កំពុង​ជួប​បញ្ហា​៖

១. បង្ហាញខ្លួន​សម្រាប់​មនុស្ស​ដែល​បង្ហាញខ្លួន​ដើម្បី​អ្នក​៖

អ្នក​មិន​គួរ​មើល​រំលង​តម្លៃ​ផលិតផល ឬ​សេវាកម្ម​ដែល​អ្នក​ផ្គត់​ផ្គង​ឡើយ​។ ព្រោះ​ប្រសិនបើ​ផលិតផល ឬ​សេវាកម្ម​របស់​អ្នក​មានគុណ​ភាពល្អ​ពិតមែន​នោះ អ្នក​នឹង​តែងតែមាន​អ្នក​ចាំ​គាំទ្រ និង​លើកទឹកចិត្ត​អ្នក​ឲ្យ​ក្រោកឈរ​ឡើង​វិញ​។ ដោយហេតុ​ដូចនេះ​ហើយ​ទើប​អ្នក​ត្រូវ​តែ​បង្ហាញខ្លួន​ដើម្បី​មនុស្ស​ទាំងនោះ​វិញ​។ វា​អាច​ជា​ពេល​ល្អ​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ដែល​អ្នកមាន​ដែរ​។

២. រក្សា​ភាព​វិជ្ជមាន​៖

ភាព​វិជ្ជមាន​ទាក់ទាញ​ឱកាសល្អ​ៗ ខណៈ​ដែល​ភាព​អវិជ្ជមាន​រុញច្រាន​ឱកាស​ចេញពី​អ្នក​។ មនុស្ស​មិន​អាច​គ្រប់គ្រង​អ្វី​ៗ​ដែល​កើត​មាន​ឡើង​ក្នុង​ជីវិត​ទេ តែ​អ្នក​តែងតែ​អាច​គ្រប់គ្រង​ការ​ឆ្លើយ​តប​របស់​អ្នក​ទៅ​នឹង​ស្ថាន​ការ​ក្នុង​ជីវិត និង​មនុស្ស​ដែល​អ្នក​ជួប​។ ការ​ឆ្លើយ​តប​ដោយ​វិជ្ជមាន និង​ការ​ស្វែងរក​ឱកាស​គ្រប់ពេលវេលា​មិន​ថា​ពេល​ល្អ​ឬ​ពេល​ល្អ​បាក​នឹង​អនុញ្ញាត​ឲ្យ​អ្នកមាន​ឱកាស​ជោគជ័យ​ខ្ពស់​ជាង​ការ​ឆ្លើយ​តប​ដោយ​អវិជ្ជមាន​។

៣. រក​អ្នក​ណែនាំ​៖

សហគ្រិន​ដែល​ជោគជ័យ​ជា​មនុស្ស​ដែល​តែងតែ​រៀនសូត្រ​ជា​និច្ច ជា​ពិសេស​ពី​មនុស្ស​ដែល​មានបទពិសោធន៍​ច្រើន និង​ជា​មនុស្ស​ដែល​អ្នក​អាច​ជឿ​ទុកចិត្ត​បាន​។ អ្នក​ណែនាំ​របស់​អ្នក​គួរ​ជា​មនុស្ស​ដែល​អ្នក​គោរព​ស្រលាញ់ និង​មនុស្ស​ដែល​មានចិត្ត​ស្មោះត្រង់​ចង់​ឃើញ​អ្នក​ទទួល​បាន​លទ្ធផល​ល្អ​ពិតប្រាកដ​។

៤. តែងតែ​ព្យាយាម​រក​វិធី​អភិវឌ្ឍន៍​ខ្លួន​៖

មិន​មាន​នរណា​ម្នាក់​ចាប់កំណើត​មក​ក្លាយជា​អ្នកជំនាញ​ដែល​ចេះ​អ្វី​ៗ​គ្រប់​សព្វបែបយ៉ាង​ទេ​។ មនុស្ស​រៀន​ពី​បទ​ពិសោធន៍ និង​កំហុសឆ្គង​របស់​ខ្លួន និង​មនុស្ស​ជុំវិញ​ខ្លួន​។ មេរៀន​ដែល​សំខាន់​ជាងគេ​ភាគច្រើន​កើត​ចេញពី​ការ​ធ្វើ​ខុស ដូច្នេះ​អ្នក​មិន​គួរ​ភ័យ​ខ្លាច​ក្នុង​ការ​សាកល្បង​អ្វី​ដែល​ថ្មី​ៗ​ទេ​។ អ្នក​តែងតែមាន​ផ្លូវ​ក្នុង​ការ​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​ប្រសើរ​ជាង​មុន​ជា​និច្ច ដូច្នេះ​អ្នក​ត្រូវ​តែ​រក្សា​ភាព​បត់បែន និង​រឹង​មាំ ព្រមទាំង​ព្យាយាម​ដើរទៅ​មុខ​គ្រប់ពេលវេលា​៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9604490