Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វិធីសាស្ត្រ​ក្នុង​ការ​រកបាន​គំនិតល្អ​ៗ ដើម្បី​ចាប់ផ្តើម​អាជីវកម្ម​ដែល​ជោគ​ជ័យ

នៅ​ឆ្នាំ ១៩៩៨ អ្នកស្រី សា​រ៉ា ប្លេ​ក​ឃ្លី (Sara Blakely) ដែល​ធ្លាប់​ជា​អ្នកលក់​ម៉ាស៊ីន​ផ្ញើ​សារ បាន​រក​ឃើញ​គំនិត​អាជីវកម្ម​លក់​ខោ​ទ្រនាប់​ស្ត្រី​មួយ​នៅ​ពេល​ដែល​អ្នកស្រី​ផ្ទាល់​ជួប​ការ​លំបាក​ពេល​កំពុង​ត្រៀមខ្លួន​ទៅ​ពិធីជប់លៀង​មួយ​។ ជា​លទ្ធផល ក្រុមហ៊ុន Spanx របស់​អ្នកស្រី បាន​ជួយ​កសាង​ទ្រព្យសម្បត្តិ ដែល​បច្ចុប្បន្ន​ស្មើ​ប្រមាណ​១​ប៊ី​លាន​ដុល្លារ​ទៅ​ហើយ​។

អ្នកស្រី​បាន​ចែករំលែក​នូវ​មេរៀន​សំខាន់​ៗ៤ សម្រាប់​អ្នក​ដែល​ចង់​គិត​ឃើញ​គំនិតល្អ​ៗ ដើម្បី​រក​លុយ​ដែល​មាន​ដូច​ខាងក្រោម​នេះ​៖

១. ដោះស្រាយ​បញ្ហា​អ្វីមួយ ៖

អ្នកស្រី​បាន​បកស្រាយ​មក​ថា សហគ្រិន​ភាគច្រើន​ចាប់ផ្តើម ព្រោះ​ពួក​គេ​ចង់​ដោះស្រាយ​បញ្ហា​អ្វីមួយ ឬ​ចង់​ធ្វើ​ឲ្យ​អ្វីមួយ​កាន់តែ​ប្រសើរ​ឡើង​។ អ្នក​អាច​មើល​ជុំវិញ​ខ្លួន​របស់​អ្នក​ឡើង​វិញ ព្រមទាំង​ផលិតផល និង​សេវាកម្ម​ដែល​អ្នក​ប្រើប្រាស់​ផង​ដែរ និង​សួរ​ខ្លួនឯង​ថា «​ហេតុ​អ្វី​បានជា​គេ​បង្កើត​វា​ឡើង? ហេតុ​អ្វី​បានជា​គេ​ប​ង្កើ​ង​វា​ដូចនេះ? ហេតុ​អ្វី​បានជា​វា​មិន​មានការ​ផ្លាស់​ប្តូរ? តើ​មាន​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​វា​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន​ទេ?​»​។

២. ទុក​ពេល​សម្រាប់​គិត ៖

ក្នុង​ពេល​ដែល​អ្នក​ព្យាយាម​ចាប់ផ្តើម​អាជីវកម្ម​មួយ អ្នក​ត្រូវ​តែ​ដឹង​ពី​ខ្លួនឯង​ដែរ​ថា អ្នក​ភាគច្រើន​គិត​ឃើញ​គំនិតល្អ​ៗ​នៅ​ពេល​ណា? សម្រាប់​អ្នកស្រី​ប្លេ​ក​ឃ្លី គឺ​នៅ​ពេល​ដែល​អ្នកស្រី​នៅ​ក្នុង​រថយន្ត​។ ដោយហេតុ​ដូចនេះ​ទើប​អ្នកស្រី​តែងតែ​ទុក​ពេល​សម្រាប់​បើកបរ​ប្រមាណ ១​ម៉ោង​មុន​ពេល​ទៅ​ធ្វើការ​ដើម្បី​គិត​។

៣. ចាប់ផ្តើម​ធ្វើ​មុន​ពេល​អ្នក​គិត​ឃើញ​អ្វី​ទាំងអស់ ៖

អ្នកស្រី​បាន​ចែករំលែក​ដែរ​ថា កំហុសឆ្គង​មួយ​ក្នុង​ចំណោម​សហគ្រិន គឺ​ពួក​គេ​គិត​ថា​ពួក​គេ​ត្រូវ​តែ​គិត​ឲ្យ​បានឃើញ​គ្រប់​ជ្រុងជ្រោយ​ជា​មុន​សិន​មុន​ពេល​ចាប់ផ្តើម​ធ្វើ​វា ប៉ុន្តែ​ការ​ពិត​ជាក់ស្តែង​វា​មិន​ដូច្នេះ​ទេ​។ អ្នក​អាច​គិត​បាន​ទៀត​ពេល​ដែល​អ្នក​ចាប់ផ្តើម​ធ្វើ​ហើយ​។

៤. ការ​បរាជ័យ​កើត​មាន​ឡើង​ពេល​ដែល​អ្នក​មិន​បាន​ព្យាយាម​៖

ឪពុក​របស់​អ្នកស្រី​បាន​បង្រៀន​អ្នកស្រី​តាំងពី​នៅ​ក្មេង​ថា អ្នកស្រី​ត្រូវ​តែ​មាន​ភាព​ក្លាហាន​ក្នុង​ការ​បរាជ័យ​។ ឪពុក​របស់​អ្នកស្រី​ធ្លាប់​ឧស្សាហ៍​សួរ​កូន​ៗ​ពេលបាយ​ល្ងាច​ថា ពួក​គេ​បាន​បរាជ័យ​ក្នុង​ការ​ធ្វើ​អ្វីខ្លះ​ក្នុង​ស​ប្តា​ហ៍​នេះ?

អ្នកស្រី​បាន​បកស្រាយ​ថា ផ្នត់គំនិត​នេះ បាន​ផ្លាស់​ប្តូរ​ទស្សនៈ​របស់​អ្នកស្រី​លើ​ការ​បរាជ័យ​។ អ្នកស្រី​មិន​គិត​ថា ការ​បរាជ័យ​ជា​លទ្ធផល​ទេ តែ​វា​ជា​ការ​ដែល​មិន​បាន​សាកល្បង​ធ្វើ​អ្វីមួយ​។ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9604413