Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ភ្ញៀវ​ទេសចរ​រាប់​ម៉ឺន​នាក់​ទៅ​លេង​មណ្ឌលគិរី តែ​ភាគតិច​ដែល​​ពាក់​ម៉ាស់​ការពារ

ខេត្តមណ្ឌលគិរី ៖ ​អ្នក​ទេសចរណ៍​រាប់​ម៉ឺន​នាក់​បាន​ទៅ​លេង​កម្សាន្ត​លើ​ទឹកដី​ខេត្តមណ្ឌលគិរី តែ​ជា​ការ​កត់សម្គាល់​ភាគតិច​ណាស់ ដែល​មាន​អ្នក​ពាក់​ម៉ាស់​ការពារ​ការ​ចម្លងជំងឺ​កូ​វី​ដ ១៩ ដែល​ផ្ទុយ​ពី​ការណែនាំនិង​ជូនដំណឹង​របស់​ក្រសួងសុខាភិបាល​។

លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី មាន​ប្រសា​ស​ន៏​ថា បញ្ហា​កូ​វី​ដ​១៩ ចំពោះ​ភ្ញៀវ​មក​លេង​ខេត្ត គឺ​អាជ្ញាធរ​ខេត្ត​បាន​ចាត់តាំង​ក្រុម​ពិនិត្យ​វាស់​កំ​ដៅ បាញ់​អាកុល និង​ជែ​ល​។ ល​។ ដល់​ភ្ញៀវ​នៅ​តាម​គោលដៅ​សំខាន់​ៗ​ដូច​ជា ទីតាំង​វប្បធម៌​ភ្នំ​ដោះ​ក្រមុំ​, សមុទ្រ​ឈើ​, ទឹកជ្រោះ​ប៊ូ​ស្រា​, អូរ​មី​ស និង​បាន​ចាត់​ម​ន្រី្ត​ចុះ​ណែនាំ​ដល់​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់​ឱ្យ​រៀបចំ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ភ្ញៀវ ត្រូវ​បាញ់​អាកុល​ជែ​ល និង​រក្សា​អនាម័យ គម្លាត តុ កៅអី គ្រប់ពេល​បរិភោគ​អាហារ​។

យោង​ទៅ​តាម​ការ​បញ្ជាក់​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​១៩ ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​កម្សាន្ត​ក្នុង​ខេត្តមណ្ឌលគិរី ឈប់​សម្រាក់​សង​ជំនួស​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​នេះ មាន​ភ្ញៀវ​ទេសចរ​សរុប ១០.១៨៧​នាក់ ក្នុង​នោះ ទេសចរ​ជាតិ ១០.១២០​នាក់ និង​ទេសចរ បរទេស ៦៧​នាក់​។ ក្នុង​ឱកាស​ឈប់​សម្រាក់​សង​ជំនួស​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជំនាញ បាន​ចុះ​​ផ្សព្វផ្សាយ​ដល់​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​កំសាន្ត​នៅ​តាម​បណ្តា​រមណីយដ្ឋាន​ទាំងអស់​ក្នុង​ខេត្តមណ្ឌលគិរី ឱ្យ​មានការ​ចូលរួម​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ រលក​ទី​២​៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9604348