ក្រុម Sevilla បានយកឈ្នះក្នុងជំនួប Derby ទល់នឹងក្រុម Real Betis ដោយលទ្ធផល ២-០ កាលពីយប់មិញ ក្នុងនាមជាគូបើកឆាកក្រោយលីគកំពូលអេស្ប៉ាញប្រកាសចូលវិញ។
២គ្រាប់របស់ក្រុមម្ចាស់ផ្ទះ រកបានពីការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ Lucas Ocampos មុនពេល Fernando បន្ថែមគ្រាប់ទី២ ដែលជាគ្រាប់ជ័យជម្នះ។
លទ្ធផលនេះបានធើ្វឲ្យ Sevilla រក្សាចំណាត់ថ្នាក់របស់ខ្លួនដោយស្ថិតនៅលេខ៣ ដដែល ប៉ុន្ដែបានបន្ថយគម្លាតពីក្រុមលេ១ Barcelona ៨ពិន្ទុ និង៦ពិន្ទុពីក្រុមលេខ២ Real Madrid៕
ប្រភព៖ Dailymail