សារព័ត៌មាន CNN កាលពីថ្ងៃទី១១ ខែមិថុនា បានផ្សាយថា ខ្មាន់កាំភ្លើងបានបាញ់ប្រហារចូលទីស្នាក់ការប៉ូលិស នៅក្នុងតំបន់ San Luis Obispo ទីក្រុង Paso Robles រដ្ឋ California នៅថ្ងៃទី១១ ខែមិថុនា បណ្តាលឲ្យមានអ្នករងរបួស និងស្លាប់ ២នាក់។
ជនដៃដល់ គឺជាជនជាតិអ៊ិស្លាម ដោយបាញ់ប្រហារពីខាងក្រៅស្នាក់ការប៉ូលិស។ នៅពេលនោះ ស្នងការរងប៉ូលិសក៏បានចេញមកក្រៅ ហើយខ្មាន់កាំភ្លើងក៏បានបាញ់ចំក្បាលប៉ូលិស បណ្តាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ នៅពេលនេះ ស្នងការរងបានឆ្លងផុតពីគ្រោះថ្នាក់ដល់ជីវិតហើយ។
ក្នុងពេលរត់គេចខ្លួន ខ្មាន់កាំភ្លើងក៏បានបាញ់ចំក្បាលបុរសវ័យ៥៨ឆ្នាំម្នាក់ទៀត បណ្តាលឲ្យស្លាប់នៅនឹងកន្លែង ។ ក្រុមជំនាញកំពុងតែបើកការស្រាវជ្រាវពីសកម្មភាពបាញ់ប្រហារខាងលើថាតើជា ភេរវកម្ម ឬយ៉ាងណា? ការបាញ់ប្រហារកើតឡើង ក្នុងពេលដែលមានបាតុកម្មកើតឡើងប្រឆាំងការរើសអើងជាតិសាសន៍នៅអាមេរិក៕ ប្រែសម្រួលដោយ៖ MEO