កំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនករណីចាប់រំលោភក្មេងស្រីម្នាក់ទើបតែអាយុ៩ឆ្នាំបានសម្រេចរហូតបាន៥ដងផ្ទួនៗករណីនេះបានកើតឡើងកាលពី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០នៅភូមិវាលធំវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ៕
កាលសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ហ៊ន ស្រស់ អាយុ២៦ឆ្នាំ និងក្មេងស្រីរងគ្រោះឈ្មោះ ជ.ស.នអាយុ៩ឆ្នាំទាំងពីរនាក់រស់នៅភូមិឃុំជាមួយគ្នា។
តាមសម្តីក្មេងស្រីរងគ្រោះបានឱ្យដឹងថានៅពេលស្ងាត់ ជនសង្ស័យបានចាប់នាងស្រាតខោអាវ រួចរំលោភនាង រហូតបានសម្រេចផ្ទួនៗគ្នាចំនួន៥ដងហើយពេលនោះ ឪពុកម្តាយក្មេងស្រីរងគ្រោះឃើញក៏បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលត្រែងត្រយឹង។
ក្រោយពីទទួលពាក្យបណ្តឹងពីឈ្មោះ ជា ឃីន ភេទប្រុសអាយុ៤៧ឆ្នាំ ត្រូវជាឪពុកក្មេងរងគ្រោះរស់នៅភូមិវាលធំឃុំត្រែងត្រយឹង កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ និងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដើម្បី សាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ដោយ ផេង ភាព