Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តោះបងប្អូនយើងមកធ្វើអាម៉ុកខ្យងជាមួយខ្ញុំ

របៀបធ្វើអាម៉ុកខ្យង

#គ្រឿងផ្សំ៖

-ខ្យង១គីឡូក្រាម

-សាច់ជ្រូកបីជាន់១ខាំ

-សណ្ដែកដី

-ម្ទេសឆ្អើរ

-ខ្វះដូង

-គ្រឿងបុក (រំដេង រមៀត ស្លឹកគ្រៃហាន់)

-កាពិ

-ប្រេងខ្យង

-គ្រាប់ជម្ពូឆាយកខ្ទះ

-ស្លឹកកន្ទួត

-ស្លឹកក្រូចសើច

-ពង់មាន់

#វិធីធ្វើ៖

1/យកសាច់ខ្យងចេញពី សំបករបស់វា ប៉ុន្តែត្រូវរក្សាសំបកទាំងនោះទុក កុំចោល។

2/ចិញ្ច្រាំសាច់ជ្រូក និងហាន់សាច់ខ្យងជាចំណិតតូចៗ។

3/បន្ទាប់មកយកសាច់ជ្រូកចិញ្ច្រាំនិងសាច់ខ្យងហាន់រួចនោះទៅឆាចូលគ្នាជាមួយនឹងគ្រឿងបុក, ម្ទេសឆ្អើរ, និងកាពិ រហូតដល់ឆ្អិនល្អ។

4/ជំហាន បន្ទាប់ ត្រូវយកស្លឹក កន្ទួតទៅ ទ្រាប់សាច់ដែលឆាជា មួយគ្រឿងអម្បាញ់មិញ រួចហើយយកទៅញាត់ ចូលក្នុងសំបកខ្យងដែលរក្សាទុកនោះ។

5/បន្ទាប់មកទៀតត្រូវចាក់ ទឹកខ្ទិះដែលឆាបញ្ចូល គ្នាជាមួយពងមាន់, ម្ទេសនិងស្លឹក ក្រូចសើច ទៅស្រោចពីលើខ្យង ដែលមានញាត់សាច់ទ្រាប់ស្លឹកកន្ទួតនោះ រួចហើយយកវាទៅចំហុយ ប្រហែលជា១៥នាទីទៀត ទើបរួចរាល់៕

 ប្រភព: ជីវិតប្រចាំថ្ងៃ

from: https://tnaot.com/km/m/detail/article/9603960