ដូចដែលបានសន្យាជាមួយមិត្តទាំងអស់គ្នាអញ្ចឹង គឺលើកមុនខ្ញុំបាននិយាយពីការធ្វើដំណើរវត្តប៉ាយឌឺង (Bai Dinh Pagoda) ជាមួយ Tour Guide ដែលពួកយើងជិះទូកវៀតណាមប្រហែល១ទៅ២ម៉ោងគយគន់ទេសភាព និងជិះកាត់ចូលរោងភ្នំ។ ចុះលើកនេះវិញទៅណាដែរ?
សម្រាប់ថ្ងៃទី៣ ដែលពួកខ្ញុំបានធ្វើដំណើរនោះគឺ Ha Long Bay គឺជាសមុទ្រមួយដែលមានភ្នំជាច្រើននិងមានទេសភាពពិតជាស្អាត ដែលអ្នកទាំងអស់គ្នាបានអាននិងទស្សនារូបភាពរួចនិងចង់ទៅលេង។ រូបនៅខាងក្រោម
សម្រាប់ការធ្វើដំណើរគឺពេលព្រឹកយើងពិសារអាហារជាលក្ខណៈប៊ូហ្វេនៅផ្ទសំណាក់មួយ សម្រាប់អាហារនៅទីនោះគឺមានរសជាតិឆ្ញាញ់ពិសារ ក្រោយមកមានឡានប្រភេទ Van និង Tour Guide ម្នាក់ដឹកទៅចំណតកាប៉ាល់រងចាំ ប្រើរយៈពេលក្បែរមួយម៉ោងទៅពីរម៉ោងដែរ។ នុះដល់ក្នុងកាប៉ាល់ Tour Guide បានរៀបបន្ទប់សម្រាប់សំរាក បន្ទាប់មកក៏មានអាហារមួយពេលសម្រាប់ស្វាគមន៏មកកាន់ Ha Long Bay សម្រាប់អ្នកបំរើសេវាក្នុងកាប៉ាល់គឺមានភាពរាក់ទាក់ និងមានស្នាមញញឹមនិងកំប្លែងជានិច្ចនិងអាចនិយាយភាសាអង់គ្លេសបន្តិចៗ។ រូបខាងក្រោម
បន្ទាប់ពីបរិភោគអាហាររួចពួកយើងក៏ឡើងទៅលើភ្នំមួយឈ្មោះ (កោះម៉ែនាគ)Mother Dragon Island សម្រាប់កោះកូននាគមានគេហាមឃាត់មិនអោយទៅលេងឡើយ ព្រោះខ្លាចមានគ្រោះថ្នាក់។ បន្ទាប់ឡើងដល់លើភ្នំយើងបានចូលរោងភ្នំនោះ ដែលក្នុងនោះមានថ្មមួយយ៉ាងចម្លែក គឺឆ្លុកពិលទៅឃើញមានភ្លើងភ្លឺពណ៌ផ្លេងៗដូចឥន្ធនូ
បន្ទាប់មកពួកយើងក៏ឡើងកាប៉ាល់ទៅកន្លែងមួយទៀតដែលទីនោះមិនសូវជាមានរលកធំឡើយដល់ពេលល្ងាចរសៀលគឺមានការជិះទូកកាយ៉ាកជុំវិញភ្នំនិងរោងភ្នំ ពេលល្ងាចពិតជាស្អាតនិងស្រស់ស្រាយមែនទែន ស្របជាមួយនិងទេសភាពព្រះអាទិត្យរៀបលិច បើមកជាមួយសង្សារប្រាកដជាផ្អែមល្ហែមខ្លាំងហើយ ចៃដន្យអីអ្នកកំពុងសរសេរនេះទៅជាមួយបងប្រុស ហ្ហាហ្ហា!
បន្ទាប់មកពួកយើងក៏ឡើងកាប៉ាល់ ផ្លាស់សំលៀកបំពាក់និងសំរាកបន្តិច ក្រោយ៣០នាទីគឺមានអាហារពេលយប់មួយពេល ដែលមានរសជាតិឆ្ញាញ់ពិសារនិងបែបអឺរ៉ុបទៀតផង ជាមួយនិងជនជាតិបរទេស។ ក្រោយមកក៏មានការស្ទូចត្រីដែលដងសន្ទូចមានតែផ្លែ ប៉ុន្តែពុំមាននយនោះឡើយ។ បរទេសស្ទូចចង់១ម៉ោងគ្មានបានអីមួយ សម្រាប់ខ្ញុំស្ទូចបានមួយដែរតែតូចពេកក៏ប្រលែងវិញទៅ ហ្ហាហ្ហា គឺពិតជាសប្បាយនិងស្រស់ស្រាយខ្លាំងនិងមានខ្យល់បកមកតិចៗត្រជាក់ៗ អារម្មណ៏ដែល Stress គន្លងមកគឺបាត់អស់នៅទីនេះហើយ។
មើលទៅអត្ថបទដូចជាវែងដែល សរុបមកអ្នកទាំងអស់គ្នាបើសិនមានឱកាសបានមកលេងនៅប្រទេសវៀតណាម ហាណូយនេះអ្នកទាំងអស់គ្នានិងបានទទួលបានបទពិសោធន៍ថ្មីលក្ខណៈបរទេស និងគយគន់ទេសភាពដោយមិនណាយចិត្ត ចង់ទៅលេងម្តងហើយៗម្តងទៀតខ្ញុំសុំធានា សម្រាប់ថ្ងៃទីបីនេះអ្នកទាំងអស់គ្នាប្រាកដជាមានចំណីចក្ខុថ្មីៗ និងមួយវិញទៀតនៅមានថ្ងៃបន្ទាប់ទៀតណា និងចេញឆាប់ៗនេះ តែកុំភ្លេចតាមដានទស្សនា Video នៅក្នុងគណនី TNAOT របស់ខ្ញុំណា។
All rights reserved: Jinghab Vlogger