នៅព្រឹកថ្ងៃព្រហស្បតិ៍រដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃមិនមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ទេ ហើយក៏មិនមានអ្នកស្លាប់ថ្មីនោះដែរ។
រូបតំណាង
វេជ្ជបណ្ឌិត Panprapa Yongtrakul ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ បានមានប្រសាសន៍ថាទោះបីជាមានដំណឹងល្អក៏ដោយ ប្រជាជនគួរតែបន្តពាក់ម៉ាស់ លាងដៃឱ្យបានញឹកញាប់ និងរក្សាគម្លាតពីគ្នា។ ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះអ្នកជំងឺថ្មីទាំងអស់សុទ្ធតែជាអ្នកមកពីបរទេស។ ពួកគេភាគច្រើនជានិស្សិត អ្នកម៉ាស្សា បុគ្គលិកនៅតាមក្រុមហ៊ុន និងកម្មកររោងចក្រ។
រូបតំណាង
បច្ចុប្បន្នប្រទេសថៃមានអ្នកឆ្លងជំងឺសរុបចំនួន ៣១២៥នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ២៩៨៧នាក់ និងមានអ្នកជំងឺ ៨០នាក់កំពុងសម្រាកនៅមន្ទីរពេទ្យនៅឡើយ រីឯចំនួនអ្នកស្លាប់នៅរក្សាចំនួន ៥៨នាក់ដដែល។ អ្នកជំងឺភាគច្រើនមានអាយុជាមធ្យម ៣៩ឆ្នាំ។ ក្រុមអ្នកជំងឺដែលឆ្លងច្រើនជាងគេគឺស្ថិតនៅចន្លោះអាយុ ២០ ដល់ ២៩ ឆ្នាំ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post