ក្លិបបាល់ទាត់ Ajax បានបន្តកិច្ចសន្យាថ្មីជាមួយកីឡាករខ្សែបម្រើកណ្តាល Ryan Gravenberch រហូតដល់ឆ្នាំ២០២៣។ ក្លិបបានប្រកាសជាផ្លូវការ នៅថ្ងៃព្រហស្បត្តិ៍នេះថា កីឡាករ Gravenberch បានយល់ព្រមបន្តកុងត្រារយៈពេល២ឆ្នាំបន្ថែមទៀត។ កុងត្រាចាស់របស់រូបគេ នឹងត្រូវផុតកំណត់នៅឆ្នាំ២០២១។
ខ្សែបម្រើសញ្ជាតិហូឡង់វ័យ១៨ឆ្នាំរូបនេះ បានលេងឱ្យក្លិបយុវជនរបស់ Ajax ចាប់តាំងពីខ្លួនគេមានវ័យ១៥ឆ្នាំមកម្ល៉េះ ហើយចប្ចុប្បន្នរូបគេកំពុងលេងឈុតធំក្នុងលីគកំពូលប្រទេសហូឡង់ ដោយរកគ្រាប់បាល់បញ្ចូលទីបានចំនួន២គ្រាប់ ពីការបង្ហាញខ្លួន៩ប្រកួត។
ថ្មីៗនេះ Gravenberch ក៏ត្រូវបានគេរាយការណ៍ថា កំពុងទទួលការចាប់អារម្មណ៍ចង់បានពីក្លិបមួយនៅក្នុងក្របខណ្ឌ Serie A របស់ប្រទេសអ៊ីតាលីផងដែរ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore