
កញ្ញា Moon Byul សមាជិក្រុមតារាចម្រៀង MAMAMOO បានបង្កើតគណនីបណ្តាញសង្គម TikTok ផ្លូវការរបស់នាង ។
នៅថ្ងៃទី១១ ខែមិថុនា Moon Byul បានប្រកាសជាលើកដំបូងរបស់នាងលើគណនី TikTok ដែលមានឈ្មោះថា “moonbyul_2da” ហើយនាងទទួលបានអ្នកតាមដានជិត ៦ ០០០នាក់រួចទៅហើយ ដោយបានបង្កើតត្រឹមតែរយៈមួយម៉ោងតែប៉ុណ្ណោះ។ នៅក្នុងឃ្លីបវីដេអូដំបូងរបស់នាងបានយកបទចម្រៀងមួយបទមកធ្វើការថតសម្តែង គឺបទ “Woah” របស់លោក KRYPTO9095 ។
នៅក្នុងសារព័ត៌មានផ្សេងទៀតបាននិយាយថា Moon Byul កំពុងធ្វើការសម្តែងនៅក្នុងបទចម្រៀងទោលមួយបទ ដែលមានចំណងជើងថា “Greedyy” នឹងចេញផ្សាយឆាប់ៗនេះ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop