Sattya
តើគ្នាយើងធ្លាប់លឺរឺស្គាល់ពីហ្វារពន្លឺសិល្បៈអត់? នេះគឺជាឈ្មោះសាលារៀនសិល្បះដ៏ល្បីមួយនៅក្នុងប្រទេសកម្ពុជា ហើយប៉ុន្មានសប្តាហ៍កន្លងមកនេះក្រុមគ្រួសារហ្វារពន្លឺសិល្បៈបានជួយសាមគ្គីភាពគ្នាទៅវិញទៅមកដោយជឿជាក់យ៉ាងមុតមាំថាយើងនឹងចេញផុតពីការរីករាលដាលនៃជំងឺកូវីដ ១៩ ។ រយៈពេលនៃការចំណាយពេលនៅតែក្នុងផ្ទះខ្លួនបានផ្តល់ពេលវេលាដល់សិល្បៈករក្នុងការឆ្លុះបញ្ចាំងពីរលកនៃការប៉ះពាល់ដ៏ធំមួយដែលជះឥទ្ធិពលដល់ការរស់នៅរបស់យើងទាំងអស់គ្នានិងចេះសម្របខ្លួនទៅនឹងស្ថានភាពដោយធ្វើអ្វីៗដែលពួកគេស្គាល់បំផុត។
សិស្សនិស្សិតដែលកំពុងរៀននិងបានបញ្ចប់ហើយនោះ បានបង្ហាញការមើលឃើញនៃស្ថានភាពបច្ចុប្បន្នតាមរយៈគំនូររបស់ពួកគេ ក៏ដូចជាបង្ហាញវាទៅតាមបណ្ដាញសង្គមនិង ចង់ចែករំលែកក្តីកង្វល់របស់ពួកគេ ប៉ុន្តែមិនតែប៉ុណ្ណោះថែមទាំងពេលវេលានៃការឃុំឃាំងសេរីភាព ភាពសប្បាយរីករាយ និង ធម្មជាតិដែលអនុញ្ញាតឱ្យយើងរត់គេចបានមួយភ្លែតដែរ…ការស្រមើលស្រមៃគឺជាគន្លឹះដ៏សំខាន់!
លើសពីនេះទៅទៀត វាដល់ពេលដែលយើងគួរទេអបអរជាមួយគំនូរសិល្បៈដែលជាសមត្ថភាពមួយអាចធ្វើអោយធូរស្រាលពីបន្ទុកផ្សេងៗដែលមាននៅក្នុងការគិតរបស់យើងបាន។ និយាយបែបនេះ តើគ្នាយើងមានបានគូររូបរឺធ្វើការផាត់ព័ណ៌លើគំនូរណាមួយដែររឺអត់ក្នុងរយៈពេលថ្មីៗនេះ? ប្រហែលជាឥឡូវដល់ពេលដែលអ្នកទាំងអស់គ្នាគួរតែសាកល្បងហើយ ស៊ូស៊ូណា!!
ការជាប់គាំងនៅមួួយកន្លែងរបស់ជនជាតិខ្មែរ នេះជាការផាត់ព័ណ៌ទឹកលើគំនូរដោយ មីល ច័ន្ទគ្រីម អ្នកសិល្បៈរបស់ហ្វារពន្លឺជំនាន់មុន និងអ្នកសិល្បៈដែលរស់នៅក្នុងខេត្តបាត់ដំបង។
ខាងក្រោមនេះជាអត្ថន័យនិងការមើលឃើញរបស់ យុវជន មីល ច័ន្ទគ្រីម ដោយបាននិយាយថា៖
<< ប្រទេសកម្ពុជាសព្វថ្ងៃតម្រូវអោយ ប្រជាជនត្រូវចែកគ្នានៅក្នុងផ្ទះតូចមួយជាមួយសមាជិកគ្រួសារទាំងអស់ជាមួយគ្នា ហើយទិញអង្ករនិងអាហារបន្ថែមទៀតដើម្បីទុកនៅផ្ទះ។ ពួកគេមានការព្រួយបារម្ភដោយសារតែវីរុស លើសពីនេះទៅទៀតគឺផ្នែកហិរញ្ញវត្ថុដែលជាការចាយវាយរបស់ពួកគេដែរតែម្ដង។ គ្រួសារខ្លះបានគិតច្រើនពីបញ្ហារបស់ពួកគេនិងថាត្រូវធ្វើយ៉ាងណាដើម្បីរស់ក្នុងវិបត្តិនៃស្ថានភាពបែបនេះ ហើយវាក៏អាចផ្ដល់ផលប៉ះពាល់និងខូចខាតខាងផ្លូវចិត្តដូចគ្នា។>>
កន្លែងមួយដែលហៅថាផ្ទះ គំនូរនេះឌីសាញដោយ ហាន បញ្ញាវ័ន្ដ ជានិស្សិតឆ្នាំទី១នៃសាលារៀនហ្វារពន្លឺសិល្បៈ។
ហាន បញ្ញាវ័ន្ដ បាននិយាយថា៖
<<នេះជាទីតាំងមួួយកន្លែងដែលខ្ញុំចង់រស់នៅដាច់ដោយឡែកពីគេក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ ដោយពណ៌ស្រាលៗដែលត្រូវបានគេជ្រើសរើសយកមកកឺដើម្បីបញ្ជាក់ពីអារម្មណ៍ដូចជាផ្ទះ និងលក្ខណៈធម្មជាតិបង្ហាញពីបុគ្គលិកលក្ខណៈមិនសូវចេះនិយាយស្ដី ក៏ដូចជាភាពស្ងប់ស្ងាត់របស់ខ្ញុំជាមួយនឹងខ្យល់តែម្នាក់ឯង។>>
ផ្ទះនៅលើទឹក គំនូរឌីជីថលនេះត្រូវបានគូរដោយ នី សុវីរៈ ជានិសិត្សឆ្នាំទី២នៃសាលារៀនហ្វារពន្លឺសិល្បៈ។
នី សុវីរៈ បាននិយាយថា៖
<<ការជាប់គាំងរស់នៅតែក្នុងផ្ទះ បានធ្វើអោយខ្ញុំគិតដល់ផ្ទះក្នុងក្ដីស្រមៃរបស់ខ្ញុំ ដោយការពិតទៅខ្ញុំអត់ចេះហែលទឹកនោះទេ ទើបចង់បានផ្ទះមួយនៅលើទឹក ព្រោះខ្ញុំគិតថាខ្ញុំនឹងអាចរៀននិងចេះហែលយ៉ាងពិតប្រាកដ។>>
គំរូផ្ទះមួួយខ្នងនេះ ត្រូវបានឌីសាញដោយ ណាត វីនិត អ្នករៀនចប់នៅសាលារៀនហ្វារពន្លឺសិល្បៈនិងអ្នករចនាម៉ូតផ្នែកឌីជីថលដែលរស់នៅក្នុងខេត្តបាត់ដំបង។
ណាត វីនិត បាននិយាយថា៖
<<ដោយសារយើងត្រូវចំណាយពេលច្រើននៅផ្ទះដើម្បីការពារខ្លួនពីវីរុសខ្ញុំបានបង្កើតផ្ទះបែបស្រមើស្រមៃនេះដែលខ្ញុំនឹងរីករាយក្នុងការស្នាក់នៅក្នុងកំឡុងពេលដាច់ពីគ្នាដោយមានទីធ្លាទឹកហែលនិងដើមឈើជាច្រើននៅជុំវិញ។>>
គំនូរបែបឌីជីថលមួយនេះ ត្រូវបានឌីសាញឡើងដោយ នាង ចន្ធី ជានិសិ្សតឆ្នាំទី២នៃសាលារៀនហ្វារពន្លឺសិល្បៈនេះ។
នាង ចន្ធី បាននិយាយថា៖
<<ខ្ញុំចង់ត្រូវបានបង្ខាំងនៅក្នុងកន្លែងមួយនៅខាងក្នុងព្រៃ ជាមួយនឹងដាយណូស័រដ៏គួរឱ្យស្រឡាញ់! ជំរើសទី ២ របស់ខ្ញុំគឺផ្ទះដែលខ្ញុំអាចអណ្តែតនៅជុំវិញបានដោយសេរីនិងរីករាយ។>>
ស្រ្ដីជនជាតិម៉ូស្លីម រូបនេះត្រូវបានគូរនិងឌីសាញដោយ ម៉ូត ប៊ុនថន ដែលជានិស្សិតឆ្នាំទី៣នៃសាលារៀនហ្វារពន្លឺសិល្បៈ។
ម៉ូត ប៊ុនថន បាននិយាយថា៖
<<ខ្ញុំចង់និយាយអំពីស្ថានភាពដ៏ក្រៀមក្រំរបស់ស្ត្រីអ៊ីស្លាមម្នាក់ដែលបានឆ្លងជំងឺកូវីដ ១៩ នៅខេត្តបាត់ដំបង។ នាងបានប្រឈមមុខនឹងភាពឯកោទាំងស្រុងដោយត្រូវរស់នៅឆ្ងាយពីគ្រួសារជាទីស្រឡាញ់របស់នាងនិងការរើសអើងពីមនុស្សជុំវិញខ្លួន។ វីរុសបណ្តាលឱ្យនាងឈឺចាប់យ៉ាងខ្លាំងដូចជាមនុស្សជាច្រើនទៀតនៅជុំវិញពិភពលោកផងដែរ។>>
គំនូរនេះត្រូវបានឌីសាញដោយ គឹមយ៉ាន ដែលជាអតីតសិស្សខាងផ្នែករចនាម៉ូតបែបឌីជីថលនៅសាលារៀនហ្វារពន្លឺសិល្បៈនេះ។
គឹមយ៉ាន បាននិយាយថា៖
<<ការងារសិល្បៈនេះទាក់ទងនឹងសុវត្ថិភាពនិងការបង្ខាំងមនុស្សទាំងអស់ដែលជាប្រជាជនកម្ពុជាអោយនៅក្នុងផ្ទះមួយរយះដើម្បីជួយបន្ថយការរីករាលដាលនៃវីរុសកូវីដ១៩។ ដោយត្រូវពាក់ម៉ាសពេលណាយើងចេញទៅខាងក្រៅ រក្សាអនាម័យដោយការលាងដៃជាមួយសាប៊ូ ធ្វើលំហាត់ប្រាណខ្លះ និងព្យាយាមរក្សាអនាម័យដោយធ្វើឱ្យផ្ទះរបស់យើងស្អាតជានិច្ច។>>
ឃើញអត់ថា បើទោះបីជាពេលឥឡូវនេះយើងអត់អាចដើរហើរលេងសប្បាយដូចកាលពីមុនមែន តែយើងអាចបំលែងពេលនេះ ជាពេលដែលយើងស្គាល់ខ្លួនឯង រុករកទៅក្នុងបេះដូងយើងបាន! គឺមានធ្វើអោយអាចរកពេលមកធ្វើអ្វីដែលយើងស្រលាញ់ចូលចិត្តនិងចេះភាពច្នៃប្រឌិតអោយកាន់តែប្រសើរទៀតផង។ ដូចនេះ អ្នកអាចចាប់ផ្ដើមសាកល្បងធ្វើអ្វីដែលអ្នកចង់ធ្វើបានណា មិនថាការច្រៀង សរសេរអត្ថបទ ធ្វើវីដេអូនិយាយអំពីអ្វីមួយ រឺក៏ដាំកូនឈើរុក្ខជាតិក្នុងផ្ទះអីនោះទេ ព្រោះថាពេលនេះជាពេលអំណោយផលក្នុងការធ្វើរឿងទាំងនេះអោយសម្រចបានមិនខាន។
ក៏កុំភ្លេចគាំទ្រស្នាដៃពួកគាត់ទាំងអស់គ្នាណា ហើយក៏អាចតាមដានបន្ថែមបានតាមរយៈហ្វេសបុកផេកបានដោយផ្ទាល់បើសិនជាគ្នាយើងចង់ដឹងព័ត៌មានបន្ថែមពីអ្នកសិល្បៈនិងសមាគមហ្វារពន្លឺសិល្បៈផ្សេងទៀត។