Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផ្លូវនៅតាមភ្នំប្រកបដោយគ្រោះថ្នាក់បំផុតទាំង៩ នៅលើពិភពលោក

ការរអិលបាក់ដី ព្យុះព្រិល រថយន្តដឹកទំនិញសំពីងសំពោង អ្នកអាចស្រមៃមើលថា តើនឹងជួបប្រទះរឿងអ្វីខ្លះកើតឡើង នៅពេលធ្វើចរាចរណ៍លើដងផ្លូវ​ទាំង​៩ ដែលគួរឱ្យខ្លាចទាំងនេះ? 

១. ផ្លូវល្បឿនលឿន Bayburt D915 ប្រទេសទួរគី

ជាយូរមកហើយ វាត្រូវបានគេចាត់ទុកថា ជាផ្លូវដែលមានគ្រោះថ្នាក់បំផុតនៅលើពិភពលោក ។ ផ្លូវហាយវេ Bayburt D915 នេះស្ថិតនៅក្នុងប្រទេសតួកគី បានសាងសង់ឡើង​ដោយកងកម្លាំងទាហានរុស្ស៊ី នៅឆ្នាំ១៩១៦ ស្ថិតនៅម្ខាងនៃភ្នំ សូហ្គានលី (Soganli) ។ ផ្លូវនេះមានប្រវែងសរុប ១៧៩ គីឡូម៉ែត្រ ។

២. ផ្លូវល្បឿនលឿន ស៊ីឈួន – ទីបេ ប្រទេសចិន 

ផ្លូវនេះ​ ប្រវែង​២០០០​គីឡូម៉ែត្រ តភ្ជាប់ពី​រដ្ឋធានី ឆេងឌូ (Chengdu) ខេត្តស៊ីឈួន (Sichuan)​ រហូតទៅដល់​​ទីក្រុង ឡាសា (Lhasa) តំបន់ស្វយ័ត​​ទីបេ ។ ផ្លូវល្បឿនលឿននេះ​​ប្រកាសដំណើរការផ្លូវការ​នៅក្នុង​ឆ្នាំ​១៩៥៤ ។ ការសាងសង់​ផ្លូវនេះ​មានការពត់ពេន​ បត់បែន​ កោងជាខ្លាំង​​ ហើយគេបានជឿជាក់ថា កម្មករសាងសង់ផ្លូវនេះប្រហែល​១០០០នាក់បានបាត់បង់ជីវិត ។ 

៣. ផ្លូវ North Yungas ប្រទេសបូលីវី 

ផ្លូវនេះ​ឈ្មោះក្រៅ​ហៅថា «ផ្លូវមរណៈ» ។ វាស្ថាបនា​ឡើង​ក្នុងឆ្នាំ១៩៣០ ដោយក្រុមអ្នកទោស​ប៉ារ៉ាហ្គៃ នៃសង្គ្រាម ឆាកូ (Chaco) ។ ផ្លូវនេះប្រវែង​៤ ០០០​គីឡូម៉ែត្រ តភ្ជាប់ពីទីក្រុង ឡូស យ៉ុនហ្គាស ( Los Yungas)​ ជាមួយទីក្រុង ឡាប៉ាស (La Paz)របស់ប្រទេស បូលីវី ។ ផ្លូវនេះ​មានកម្ពស់រហូតដល់​ ៤ ០០០​ម៉ែត្រ ។ ជារៀងរាល់ឆ្នាំ គ្រោះថ្នាក់កើតឡើងនៅតាមផ្លូវនេះ ឆក់យកជីវិត​មនុស្ស​​ប្រហែល​៣០០នាក់ ។ 

៤. ផ្លូវរូងក្រោមដី ហ្គូលៀន (Guoliang) ប្រទេសចិន

ជាប់នឹងកំពូលភ្នំ តាយហាំង (Taihang) ក្នុងខេត្ត ហ៊ីណាន (Henan) ប្រទេសចិន ផ្លូវរូងក្រោមដីដ៏គួរឱ្យស្រៀវនេះ ត្រូវបានឆ្លាក់ចេញពីផ្នែកម្ខាងនៃច្រាំងថ្មដ៏ចំណោត ដោយក្រុមបុរសក្នុងស្រុកចំនួន ១៣ នាក់ ក្នុងចន្លោះពីឆ្នាំ១៩៧២ និងឆ្នាំ១៩៧៧ ។ ផ្លូវរូងក្រោមដីនេះ​មានចម្ងាយ ​​១,២ គីឡូម៉ែត្រ​ ទទឹង​តែ​៤ម៉ែត្រប៉ុណ្ណោះ ។ ផ្លូវនេះ​ធ្វើឡើង​នៅក្នុងដំណាក់កាលដ៏លំបាកបំផុត នៃការធ្វើសំណង់របស់អ្នកភូមិ ។ ពួកគេប្រដាប់ដោយញញួរ និងពន្លាកប៉ុណ្ណោះ​ នៅក្នុងការឆ្លាក់​​ និងដាប​ថ្ម​ធ្វើផ្លូវរូងក្រោមដីនេះ។

៥. ផ្លូវហាយវេ ‘មិត្តភាព’ ការ៉ាកូរ៉ាម (Karakoram)ចិន – ប៉ាគីស្ថាន

ជាមួយនឹងកម្ពស់ ៤ ៧១៤ ម៉ែត្រ ផ្លូវហាយវេ ការ៉ាកូរ៉ាម (Karakoram)គឺជាផ្លូវក្រាលថ្មខ្ពស់បំផុតនៅលើភពផែនដី ហើយត្រូវបានគេហៅថា ជា ‘អច្ឆរិយៈទី ៨ នៃពិភពលោក’ ។ ការស្ថាបនាបានចាប់ផ្តើមនៅឆ្នាំ ១៩៥៩ ហើយផ្លូវហាយវ៉េនេះ បានបើកសម្ពោធជាសាធារណៈក្នុងឆ្នាំ១៩៧៩ ។ អាកាសធាតុរដូវរងារដ៏ជូរចត់ និងភ្លៀងមូសុងខ្លាំងនៅរដូវក្តៅ បង្កឱ្យមានស្ថានភាពគ្រោះថ្នាក់ខ្លាំងណាស់ ។ ជាការពិតកម្មករប៉ាគីស្ថាន និងចិនជាង ៨០០ នាក់បានបាត់បង់ជីវិតក្នុងកំឡុងពេលសាងសង់ផ្លូវនេះ ភាគច្រើនដោយសារតែការបាក់ដី និងថ្មធ្លាក់សង្កត់ ។ 

៦. ផ្លូវ ហ្សូជីឡា (Zoji La) ឆ្លងកាត់ប្រទេសឥណ្ឌា

ស្ថិតនៅទីតាំងដ៏ល្អមួយ ជាមួយអាងទឹក Drass នៅម្ខាង និងអាង​ កាស្មៀរ នៅម្ខាងទៀត ផ្លូវហ្សូជីឡា (Zoji La) ឬដែលគេស្គាល់ថា ជាហ្សូហ្សីឡា Zozila​នោះ បានបិទអស់រយៈពេលកន្លះឆ្នាំ ដោយសារការធ្លាក់ព្រិលខ្លាំង ។ គេត្រូវការពេលយ៉ាងយូរខែ​ទម្រាំបោសសំអាតព្រិលទាំងនោះចេញពីផ្លូវបាន ។ ដូច្នេះហើយ ទើបផ្លូវនេះ អាចបើកចរាចរណ៍បានវិញ តែនៅចុងនិទាឃរដូវ ។ 

ផ្លូវនេះលាតសន្ធឹងប្រហែល៩គីឡូម៉ែត្រ និងកម្ពស់ ៣.៥២៨ ម៉ែត្រ ពីលើកម្រិតទឹកសមុទ្រ ។ ផ្លូវនេះមានលក្ខណៈតូចចង្អៀត គឺនៅផ្នែកខ្លះ ។ ផ្នែកខ្លះទៀតកខ្វក់ ហើយចំណុចខ្លះ​អាច​នឹងពុំមានខ្យល់អុកស៊ីសែន ។

៧. ផ្លូវហាយវ៉េ ហាណា (Hana) នៅហាវ៉ៃ 

មិនមែន​អ្វីគ្រប់​យ៉ាង​នៅហាវ៉ៃ​ គឺសុទ្ធតែអស្ចារ្យ​នោះទេ ។ ក្រឡេក​ទៅមើល​ផ្លូវមួយខ្សែ​នេះចុះ វាមានសភាព​អាក្រក់​បំផុត​​នៅលើផែនដីនេះ ។ ផ្លូវហាយវ៉េ​ ហាណា (Hana)មួយនេះ តភ្ជាប់ពី​តំបន់ Kahului ជាមួយទីក្រុង Hana របស់ហាវ៉ៃ ផ្លូវនេះ​មានចម្ងាយតែ៨០គីឡូម៉ែត្រប៉ុណ្ណោះ ប៉ុន្តែអាចចំណាយពេលរហូតដល់៣ម៉ោងនៅក្នុងបើកបរ​ឆ្លងកាត់ ។ 

ផ្លូវនេះ​មានលក្ខណៈចង្អៀត ក្រវិចក្រវៀន ដូចពោះវៀន​មនុស្ស ។ វាមានផ្លូវកោងខ្វាត់ខ្វែងយ៉ាងតិច៦២០កន្លែង និងមានស្ពានសរុប៥៩កន្លែង ផងដែរ នៅលើផ្លូវតែមួយនេះ ។ ស្ពានទាំងនោះទៀតសោត ស្ពានខ្លះមានអាយុកាលតាំងពីឆ្នាំ១៩១០ ។ គេសង្ឃឹមថា ស្ពាន​ទាំងនោះបន្តស្ថិតនៅមួយសតវត្សទៅមុខទៀត។

៨. ផ្លូវ Skippers Canyon នៅញូវហ្សេឡែន 

មានទីតាំងនៅតំបន់ភ្នំ Mount Aurum រដ្ឋ South Island របស់ប្រទេសញូវហ្សេឡែន ផ្លូវមួយខ្សែនេះមានប្រវែង ២៥ គីឡូម៉ែត្រ ។ វាស្ថាបនាឡើងដោយដៃក្នុងកំឡុងពាក់កណ្តាលសតវត្សរ៍ទី១៩ ។ ផ្លូវក្រួសតូចចង្អៀតមួយនេះ ស្ថិតនៅតាមច្រាំងថ្មចោទ និងប្រឈម​នឹងគ្រោះថ្នាក់​ខ្ពស់ផងដែរ បើមានការធ្វេសប្រហែស ។ 

 ៩. ផ្លូវហាយវ៉េ Los Caracoles Pass ប្រទេសឈីលី

ផ្លូវនេះ​មានលក្ខណៈ​កោង និងបត់បែនខ្លាំង ដូចទៅនឹងសត្វពស់​វារដូច្នោះដែរ ។ ផ្លូវនេះ​​តែងគ្របដណ្តប់ដោយ​ការធ្លាក់ព្រិលខ្លាំង​ ហើយក្នុងមួយឆ្នាំៗ ការបើក​ដំណើរ​ការ​មានរយៈពេលខ្លីប៉ុណ្ណោះ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9364914