Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បម្រាមគោចរនៅពេលយប់ត្រូវបានផ្អាកហើយ ប៉ុន្តែហាងម៉ាស្សា និងក្លិបកម្សាន្តនៅតែបិទដដែល

រដ្ឋាភិបាល​ថៃបានផ្អាកបម្រាមគោចរនៅពេលយប់ ហើយអនុញ្ញាតឱ្យអាជីវកម្មភាគច្រើនបន្តឡើងវិញលើកលែងតែកន្លែងកម្សាន្ត និងហាងម៉ាស្សា។ នេះ​ បើយោងតាមកិច្ចប្រជុំរបស់គណៈកម្មាធិការមួយដែលស្ថិតនៅក្រោមមជ្ឈមណ្ឌល​រដ្ឋបាលស្ថានភាពមេរោគកូវីដ-១៩ ​(CCSA) ។

នៅក្នុងកិច្ចប្រជុំនេះ រួមមាន លោកវេជ្ជបណ្ឌិត Sukum Kanchanapimai លេខាធិការអចិន្រ្តៃយ៍ផ្នែកសុខាភិបាល លោកវេជ្ជបណ្ឌិត Suwannachai Wattanayingcharoenchai អគ្គនាយក​ដ្ឋានគ្រប់គ្រងជំងឺឆ្លង លោក Chatchai Phromlert អគ្គលេខាធិការអចិន្ត្រៃយ៍ក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ Somsak Roongsita អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិ និងជាប្រធានគណៈកម្មាធិការរឹតបន្តឹង-បន្ធូរបន្ថយជំនួញ។ តាមប្រភពបានឱ្យដឹងថា ​នាយករដ្ឋមន្ត្រីលោក​ ប្រាយុទ្ធចាន់អូចា បានយល់ព្រមផ្អាកបម្រាមគោចរនៅពេលយប់ដើម្បីឱ្យប្រជាជនអាចវិលត្រឡប់ទៅប្រកបអាជីវកម្មវិញបានជាធម្មតា។ អាជីវកម្មស្ទើរតែទាំងអស់ត្រូវបានអនុញ្ញាតឱ្យបន្តឡើងវិញលើកលែងតែហាងស្រា បារ ខារ៉ាអូខេ និងហាងម៉ាស្សា-សូណា។

រូបតំណាង

​លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កន្លងមកប្រជាជនទាំងអស់បានចូលរួមសហការក្នុងការ​គោរពវិធានការដែលចេញដោយរដ្ឋាភិបាលចំពោះការបិទអាជីវកម្មមួយចំនួន ហើយពេលនេះលោកបានអនុម័តឱ្យអាជីវកម្មមួយចំនួនធំបានដំណើរការវិញហើយ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok post

from: https://tnaot.com/km/m/detail/article/9364859