សុខភាព៖ ការទទួលទានភេសជ្ជប៉ូវកម្លាំងជារៀងរាលថ្ងៃ គឺជាវិធីទប់ទល់ជាមួយការងារដ៏មមាញឹក ក្នុងការជំនួយដល់កាយសម្បទារ។ ប៉ុន្តែអ្វីដែលយើងគួរយកចិត្តទុកដាក់ គឺការទទួលភេសជ្ជៈប៉ូវកម្លាំង ឱ្យបានត្រឹមត្រូវ និងសមស្របទៅតាមពេល។
ទោះបីភេសជ្ជៈប៉ូវកម្លាំងផ្តល់ឱ្យអ្នកនូវថាមពល និងអត្ថប្រយោជន៍ច្រើនយ៉ាងណាក៏ដោយ ក៏ប៉ុន្តែបើសិនជាអ្នកមិនប្រុងប្រយ័ត្ន ឬទទួលទានលើសកម្រិត នោះអ្នកអាចប្រឈមនឹង ការបាត់បង់ជាតិទឹកធ្ងន់ធ្ងរ ញៀន ឈឺក្បាល ប្រកាំង ពិបាកគេង អស់កម្លាំង រាក ភ័យ ប្រកាច់លើសសម្ពាធឈាម បេះដូងលោតញាប់ និងរហូតដល់មានជំងឺបេះដូង ទឹកនោមផ្អែម មហារីក អារ ឬមិនអាចមានកូនបានទៀតផង។
ខាងក្រោមនេះ គឺដោះណោះស្រាយដ៏ល្អបំផុត ដែលអាចឱ្យលោកអ្នកទទួលទានភេសជ្ជៈប៉ូវកម្លាំងប្រកបដោយសុវត្ថិភាព៖
• ពិនិត្យជាតិកាហ្វេអ៊ីននៅកំប៉ុង ដោយកម្រិតការទទួលទានមិនឱ្យលើសពី ៤០០មីលីក្រាមក្នុងមួយថ្ងៃឡើយ
• អ្នកមិនត្រូវបានណែនាំឱ្យទទួលទានភេសជ្ជៈប៉ូវកម្លាំងលើសពី ១ទៅ ២កំប៉ុងក្នុងមួយថ្ងៃទេ
• ចៀសវាងការទទួលភេសជ្ជៈប៉ូវកម្លាំង ដែលមានជាតិកាហ្វេអ៊ីន លាយជាមួយនឹងជាតិអាល់កុលឡើយ
• មិនត្រូវទទួលទានភេសជ្ជៈប៉ូវកម្លាំងនៅពេលអ្នកហាត់ប្រាណឡើយ ព្រោះវាអាចធ្វើឱ្យអ្នកកាន់តែបាត់បង់ជាតិទឹកខ្លាំង
• មិនត្រូវញ៉ាំភេសជ្ជៈប៉ូវកម្លាំង ដើម្បីជំនួសឱ្យការគេង ឬអាហាររបស់អ្នកឡើយ
• ទទួលទានដោយប្រុងប្រយ័ត្នសម្រាប់ស្ត្រីមានផ្ទៃពោះ និងក្មេង ឬគួរប្រឹក្សាជាមួយគ្រូពេទ្យសម្រាប់លក្ខខណ្ឌនេះ
• ប្រសិនអ្នកលើសជាតិស្ករ ឬមានជំងឺទឹកនោមផ្អែម ត្រូវប្រឹក្សាជាមួយគ្រូពេទ្យមុនពេលទទួលទានភេសជ្ជប៉ូវកម្លាំង គឺប្រសើរបំផុត៕