ក្រសួងបរិស្ថានបញ្ជាក់ថា នៅដែនជម្រកសត្វព្រៃព្រះរកា-ឆែប ចាប់ពីថ្ងៃទី១៥-១៧ ខែសីហា ឆ្នាំ២០២០ លោកប្រធានការិយាល័យបានដឹកនាំមន្ត្រីប្រចាំស្នាក់ការដំរីបូត មន្ត្រីប្រចាំស្នាក់កាខឹក ប៉ូលិស សហការចុះល្បាតនៅចំណុចអូរគគីរ ព្រៃខ្យូងកាល និងចំណុចត្រពាំងអំពិល ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ ។
នៅថ្ងៃទី១៣-១៧ ខែសីហា ឆ្នាំ២០២០ បានចុះល្បាតចំណុចភ្នំបារាយណ៍ ភ្នំកន្ធរ ជះខ្នា ត្រពាំងត្បាល់ ស្រែជះកន្ទប ត្រពាំងត្បែង ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ ដោយចាប់ដកហូតបានអាវុធកែច្នៃចំនួន០១ដើម (អញ្ញាត្តជន)វត្ថុតាង ត្រូវបានក្រុមការងារយកមករក្សារទុកនៅស្នាក់ការទួលថ្មកែវ ។
សរុបរួម ក្រុមការងារចាប់ដកហូតបានរណាយន្តចំនួន០២គ្រឿង និងបានរុះរើជំរំខុសច្បាប់ចោល០១កន្លែង ។
ចំពោះវត្ថុតាងជារណាយន្ត ត្រូវបានក្រុមការងារ យកមករក្សាទុកនៅស្នាក់ដំរីបូតផងដែរ ៕
ដោត៖ត្នោត