Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សហរដ្ឋអាមេរិក រក្សាអត្រាការប្រាក់គោលពី០-០,២៥%

គណ:កម្មាធិការទីផ្សារសហព័ន្ធ ហៅកាត់ FOMC បានថ្លែង កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីកិច្ចប្រជុំថា ប្រព័ន្ធប្រាក់បម្រុងសហព័ន្ធសហរដ្ឋអាមេរិក កំពុងដើរតួនាទី ជាធនាគារកណ្ដាលរបស់ជាតិ ដោយរក្សាអត្រាការប្រាក់គោល នៅក្នុងកម្រិតពី០-០,២៥ភាគរយ ដូចការរំពឹងទុករបស់ទីផ្សារ។

FOMC បានបន្ថែមថា គណៈកម្មាធិការនេះរំពឹងថា នឹងរក្សាចន្លោះគោលដៅនេះ រហូតដល់មានទំនុកចិត្តថា សេដ្ឋកិច្ចនឹងងើបឡើងវិញ ហើយការងារមានច្រើនជាអតិបរមា និងគោលដៅស្ថិរភាព នៃទីផ្សារ។

ជាមួយគ្នានេះ FOMC នឹងបន្តតាមដានផលប៉ះពាល់ នៃព័ត៌មានកើតឡើង សម្រាប់ទស្សនវិស័យសេដ្ឋកិច្ច រួមទាំងព័ត៌មាន ពាក់ព័ន្ធនឹងសុខភាពសាធារណៈ ក៏ដូចជាការវិវឌ្ឍន៍ជាសកល និងសម្ពាធអតិផរណា ហើយនិងការប្រើប្រាស់ឧបករណ៍របស់ខ្លួន និងធ្វើសកម្មភាពសមស្រប ដើម្បីគាំទ្រដល់សេដ្ឋកិច្ច។

យោងតាមរាយការណ៍របស់ក្រសួងការងាររបស់អាមេរិក បានឲ្យដឹងថា ចាប់តាំងពីការរាតត្បាត នៃកូវីដ១៩ មក ការអត់ការងារធ្វើ នៅលើទឹកដីអាមេរិក បានកើនឡើងជាង៤០លាន។ តួលេខនេះបានមកពីការដាក់ពាក្យសុំពីអត្ថប្រយោជន៍ នៃការអត់ការងារធ្វើរបស់ពលរដ្ឋអាមេរិក៕

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ថា នៅលើទឹកដីអាមេរិក មានអ្នកឆ្លងកូវីដ១៩ ចំនួន ២ ០៦៦ ៤០១នាក់ ស្លាប់ ១១៥ ១៣០នាក់ និងជាសះស្បើយ ៨០៨ ៤៩៤នាក់៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9364369