ទីបំផុតក្លិប Barcelona បានសម្រេចបណ្តេញអ្នកចាត់ការ Quique Setien ចេញពីតំណែងជាផ្លូវការកាលពីម្សិលមិញ ។ តាមកាសែតធំៗនៅជុំវិញពិភពលោកបានចុះផ្សាយថា តែងតាំងលោក Ronald Koeman ដើម្បីមកជំនួសការងាររបស់លោក Quique Setien នៅ Nou Camp នាពេលឆាប់ៗខាងមុខ។ ពោលគឺ ៣ថ្ងៃបន្ទាប់ពីក្រុមរបស់លោក ត្រូវបានបំបាក់ដោយក្រុម Bayern Munich ក្នុងលទ្ធផល ៨-២ នៅ Champions League ។
លោក Ronald Koeman ធ្លាប់លេងឱ្យ Barca អំឡុងឆ្នាំ១៩៨៩ ដល់ឆាំ្ន ១៩៩៤ ក្នុងតំណែងជាខ្សែបម្រើការពារ។ លោកត្រូវបានអ្នកគាំទ្រចាត់ទុកជាវីរបុរសក្លិបមួយរូប។ បន្ទាប់ពីបានជួយ Barca ឱ្យឈ្នះពានរង្វាន់ចំនួន១០ ក្នុងនោះរួមទាំងជើងឯក La Liga ៤លើក។
សរុបមក អ្នកចាត់ការទូទៅក្រុមជម្រើសជាតិហូឡង់បច្ចុប្បន្នរូបនេះ ក៏ធ្លាប់ធ្វើជាជំនួយការគ្រូបង្វឹកក្រុម Barca ផងដែរ អំឡុងឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០០៕ ដោយ៖ត្នោត