Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តំបន់ទេសចរណ៍៣កន្លែង នៅខេត្តកំពង់ស្ពឺ ទាក់ទាញភ្ញៀវទេសចរណ៍ ដល់ទៅមួយពាន់នាក់ក្នុងមួយថ្ងៃ

ខេត្តកំពងស្ពឺ គឺជាតំបន់ខ្ពង់រាប ដែលសម្បូរទៅដោយព្រៃភ្នំ។ យ៉ាងហោចណាស់ក្នុងមួយថ្ងៃ មានភ្ញៀវទេសចរណ៍ប្រមាណ ៧០០ ទៅ១០០០នាក់ បានចូលមកលេង​កម្សាន្ត ​នៅរមណីយដ្ឋានទំាង១០កន្លែង ក្នុងខេត្តកំពង់ស្ពឺ។ ក្នុងចំណោមរម្យនីដ្ឋានទាំង១០កន្លែងនេះ មាន៣កន្លែង ភាពទាក់ទាញ​ខ្លាំងជាងគេ។

លោក សៅ សារ៉ន់ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា រមណីយដ្ឋាននៅក្នុង​ខេត្តកំ​ពង់​ស្ពឺ មានជាង​១០​​កន្លែង ដែលមានភាពទាក់ទាញ ហើយក្នុងចំណោមរមណីយដ្ឋានទាំងអស់នោះ មាន​រមណីយដ្ឋាន​៣កន្លែង ដែលមានភ្ញៀវជាតិនិងអន្តរជាតិទៅលេងច្រើនជាងគេគឺ៖ ឧទ្យានជាតិគីរីរម្យ ភ្នំ​ខ្នងផ្សារ និងភ្នំខ្នង​ឱ​រ៉ាល់។ “ដែលមានភ្ញៀវជាតិប្រមាណជាង​៧០០នាក់​ទៅ១០០០នាក់ក្នុង​មួយថ្ងៃ​ស្មើ​នឹង ៨៥%-៩៥%​ដែលទៅទស្សនា និងផ្សងព្រេង តាមតំបន់ទេសចរក្នុងខេត្តនេះ”។

កន្លងមកនេះ ខេត្តកំពង់ស្ពឺ គឺជាទឹកដីសម្បូរ ដោយសម្បត្តិធនធានធម្មជាតិ ដែលនៅមិនឆ្ងាយពីរាជធានីភ្នំពេញ ប៉ុន្ដែភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហាក់មើលរំលង ដោយសារតែខេត្តនេះ ​មិន​ទាន់រៀបចំអភិ​ វឌ្ឍន៍តំបន់រមណីយដ្ឋាន ដែលមានស្រាប់ ឲ្យក្លាយជាតំបន់ទាក់ទាញនៅឡើយ។

ទោះជាយ៉ាងនេះក្ដី អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងធ្វើការអភិវឌ្ឍន៍។ ”ជាក់ស្តែងបើតាមបណ្តាខេត្តមួយចំនួន ដែលជាតំបន់ទេសចរណ៍ មានអ្នកទៅទស្សនា​ច្រើនទាំង​ភ្ញៀវជាតិ​និងអន្តរជាតិ រកតែកន្លែងស្នាក់នៅមិនចង់នឹងមានផង ក្នុងឱកាសថ្ងៃឈប់​សម្រាកចូល​ឆ្នាំ​នេះ”។

យ៉ាងណាក៏ដោយ អាជ្ញាធរខេត្តនៅតែសំណូមពរដល់អ្នកលក់ម្ហូបអាហារ និងអ្នកប្រកបអាជីវកម្ម​តាមភោជនីដ្ឋាន កុំដំឡើងថ្លៃម្ហូបអាហារ ឬក៏សេវាកម្មផ្សេង ដែលជាហេតុនាំឱ្យមានប៉ះពាល់ ដល់កំណើនភ្ញៀវទេសចរ ហើយអ្វីដែលពិសេសនោះ គឺការថែរក្សាអនាម័យ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9600818