Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសម្នាក់ត្រូវជនមិនស្គាល់មុខដាក់ថ្នាំសណ្តំហើយដឹកយកមកទម្លាក់ចោល

ភ្នំពេញ÷ បុរសម្នាក់ត្រូវបានក្រុមអាជីវករលក់ខោអាវប្រទះឃើញដេកសន្លប់បាត់ស្មារតីសង្ស័យត្រូវថ្នាំសណ្តំ។

ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១ថ្ងៃទី១៨ខែសីហាឆ្នាំ២០២០ស្ថិតនៅម្តុំតូបលក់ខោអាវតាមបណ្តោយផ្លូវចោមចៅភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅទី១ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។

ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុមានជនសង្ស័យបានដឹកជនងគ្រោះតាមម៉ូតូមួយគ្រឿងមកទម្លាក់ចោលម្តុំកន្លែងកើតហេតុខាងលើ មួយសន្ទុះក្រោយមកស្រាប់បុរសរងគ្រោះរូបនេះដើរដួលៗហាក់ដូចជាបាត់បង់ស្មារតីទើបក្រុមអាជីវករដែលលក់ខោអាវនៅម្តុំនោះឲ្យសម្រាកលើប៉ាវអ៊ីហើយក៏សួនាំតែរូបគាត់និយាយមិនចេញរួចក៏បានយកក្រូចឆ្មារនិងប្រេងក្រឡាជួយរិតនិងលាបឲ្យតែមើលទៅស្ថានភាពបុរសខាងលើនេះដូចជាមានអាការ:ធ្ងន់ធ្ងរពេកក៏បានបញ្ជូនតាមរថយន្តសាមុយរបស់មន្ទីរពទ្យឯកជនសួគា៍បានដឹកជនរងគ្រោះទៅធ្វើការសង្គ្រោះបន្ទាន់។

ក្រោយពលកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិចោមចៅទី១បានចុះទៅដល់កន្លែងកើតហេតុសាកសួហេតុការណ៏ខាងលើនេះដើម្បីកំណត់មុខសញ្ញាជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់នៅពេលក្រោយ៕ដោយ÷ សួង សាម

from: https://tnaot.com/km/m/detail/article/9600705