Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ភ្ញៀវ​ទេសចរ​សម្រុក​ទៅ​លេង​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​ប៉ៃលិន នា​ឱកាស​សម្រាក​សង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី

ខេត្ត​ប៉ៃលិន ៖ ចាប់តាំងពី​ថ្ងៃ​ទី​១៧ -១៨ ខែសីហា ឆ្នាំ​២០២០ គេ​សង្កេត​ឃើញ​ភ្ញៀវ​ទេសចរ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ក៏​ដូច​ជា មក​ពី​តាម​បណ្តា​ខេត្ត​នានា​បាន​នាំ​គ្នា​សម្រុក​ទៅ​លេង​នៅ​តាម​រមណីយដ្ឋាន​ជា​ច្រើន​ដូច​ជា រមណីយដ្ឋាន​ចំការ​ខ្នុរ រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ និង​រមណីយដ្ឋាន​ប្រវត្តិ សាស្ត្រ​ភ្នំ​យ៉ា​ត គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ ។ ជា​ហេតុ​ធ្វើ​ឱ្យ​អាជីវករ​លក់ដូរ​កាក់កប ស្ទើរតែ​លើក​ម្ហូបអាហារ​ឱ្យ​ភ្ញៀវ​មិន​ទាន់​នោះ​ឡើយ ។

បើ​តាម​ការ​រៀបរាប់​ពី​ស្ត្រី​ម្នាក់ ឈ្មោះ ទិ​ត្យ ផល្លា ហៅ​មួ​ច អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិបរ​ហ៊ុយ ត្បូង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ជា​ម្ចាស់​រមណីយដ្ឋាន​ចំការ​ខ្នុរ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ៖ គាត់​ពិតជា​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ខណៈប៉ុន្មាន​ថ្ងៃ​ជាប់​ៗ គ្នា​នេះ​មាន​ភ្ញៀវ​ទេសចរ​ចូល​ទៅ​លេង​នៅ​ក្នុង​រមណីយដ្ឋាន​របស់​ខ្លួន​ជា​ច្រើន​នាក់ ដែល​ពួក​គេ​ទាំងនោះ​ធ្វើ​ដំណើរ​មក​ពី​តាម​បណ្តា​ខេត្ត​នានា ដូច​ជា បន្ទាយ​មាន​ជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប និង​រាជធានី​ភ្នំពេញ​ជាដើម ។ នៅ​ក្នុង​រមណីយដ្ឋាន​របស់​ខ្លួន មាន​ម្ហូប​ប្រចាំ​ត្រកូល ដែល​ភ្ញៀវ​ចូល​ចិត្ត​កុម្ម៉ង់​ជាងគេ គឺ​ឆា​សាច់​មាន់ សាច់​ទា សាច់​ជ្រូក ជាមួយ​ដើម​ក្រ​វ៉ា​ញ ហើយ​តម្លៃ​មិន​ខ្ពស់​នោះ​ទេ គឺ​មុន​ពេល​រដូវ​បុណ្យ​ទាន និង​ពេល​ចូល​ឆ្នាំ​ខ្មែរ ក៏​នៅ​រក្សា​តម្លៃ​ថេរ​ដដែល ។

ចំណែក​ភ្ញៀវ​ឯ​ទេសចរ ឈ្មោះ គុយ យឿ​ន ភេទ​ស្រី អាយុ​៧៤​ឆ្នាំ និង​ឈ្មោះ នី ភេទ​ស្រី អាយុ​៥៨​ឆ្នាំ មក​ពី​ស្រុក​ម៉ា​ល័យ ខេត្តបន្ទាយមានជ័យ ហើយ​ឈ្មោះ សារ៉ូ ភេទ​ប្រុស មក​ពី​ខេត្តបាត់ដំបង បាន​រៀបរាប់​ឱ្យ​ដឹង​ដូច​ៗ​គ្នា​ថា ៖ ពួក​គាត់ ទើបតែ​ធ្វើ​ដំណើរ​មក​លេង​ក្នុង​រមណីយដ្ឋាន​នានា ក្នុង​ខេត្ត​ប៉ៃលិន ជា​លើក​ទី​១ លុះ​ពេល​មក​ដល់ ពួក​គាត់​សង្កេត​ឃើញ​ទេសភាព​នៅ​កន្លែង​លេង​ពិតជា​ល្អ ស្រស់​ស្អាត ហើយ​ក៏​ទាក់ទាញ​ឱ្យ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ។ ពួក​គាត់​បាន កុម្ម៉ង់​ទិញ​ម្ហូបអាហារ ដូច​ជា មាន់​ដុត ត្រីអាំង និង​ឆា​ក្រ​វ៉ា​ញ សម្រាប់​ទទួលទាន​ជួបជុំ​ក្រុម​គ្រួសារ នៅ​លើ​ខ្យុ​ស ដោយ​បន្ទាប់​ពី​អាហារ​រួចរាល់ អ្នកខ្លះ​នាំ​គ្នា​ចុះ​ងូតទឹក​លេង ធ្វើ​ឱ្យ​ត្រជាក់​ខ្លួន ហើយ​បន្ត​នាំ​គ្នា​អង្គុយ​លេង រហូត​ដល់​ពេល​ល្ងាច ទើប​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​វិញ ។

ចំណែកឯ​នៅ​កន្លែង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ភ្នំ​យ៉ា​ត ក៏​មាន​ភ្ញៀវ​ទេសចរ​ចូល​ទៅ​លេង​កម្សាន្ត​យ៉ាងច្រើន​កុះករ​ផង​ដែរ ដោយ​អ្នកខ្លះ​ទិញ​ចេក ផ្លែ​ឈើ ធូប ទៀន និង​ដ​ង្វា​យ​ផ្សេង​ៗ យក​ទៅ​ថ្វាយ​រូប​សំ ណា​ក​លោកយាយ​យ៉ា​ត ទើប​នាំ​គ្នា​បន្តដំណើរ​ទៅ​លេង​កន្លែង​ផ្សេង​ៗ​ទៀត ។ លើស​ពី​នេះ​អ្នក​ណា​ៗ ដែល​មាន​ជំនឿ​ទៅ​លើ​យាយ​យ៉ា​ត តែងតែ​ចូល​ទៅ​បែរបន់ ដើម្បី​សុំ​សេចក្តីសុខ និង​សុវត្ថិភាព​តាម​ដងផ្លូវ ក៏​មាន​សមត្ថកិច្ច និង​សន្តិសុខ ឈរ​ចាំ រៀបចំ​សណ្តាប់ធ្នាប់​នៅ​ទីនោះ មិន​បណ្តាល​ឱ្យ​ស្ទះ​ចរាចរ​នោះ​ឡើយ ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9600357