Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទៀ សីហា៖ PUB STREET កំពុងស្ថិតក្រោមការពិភាក្សាបើកឡើងវិញ ក្រោយប្រកាសបិទភ្លាមៗ កាលពីយប់មិញ

លោកទៀ សីហា អភិបាលខេត្តសៀមរាប បានកោះប្រជុំអ្នកពាក់ព័ន្ធ នៅព្រឹកថ្ងៃនេះ ដើម្បីជជែក​ពី​វិធាន​ការសុវត្ថិភាព ទប់ស្កាត់ការចម្លងវិរុសកូវីដ១៩ ពីភ្ញៀវទេសចរណ៍មកពីក្រៅតំបន់។

លោកទៀត សីហា បានឱ្យដឹងថា ការបិទ Pub Street កាលពីថ្ងៃម្សិលមិញ គឺដោយសារ​ចំនួនភ្ញៀវ​បុក​ចូល​​យ៉ាង​គំហុក។ “អាជ្ញាធរបានពិនិត្យឃើញស្ថានភាពវាមិនអំណោយផល ក្នុងការគ្រប់គ្រងបង្ការ​កូវីដ​១៩ ដូច្នេះទើបសម្រេចឱ្យបិទបណ្តោះអាសន្ន ដើម្បីទុកលទ្ធភាពឱ្យក្រុមការងារក៏ដូចជាម្ចាស់ហាង ​នៅ​ក្នុង​តំបន់​​ហ្នឹងគាត់ចាត់ចែងរៀបចំវិធានការបង្ការសារជាថ្មីម្តងទៀត”។

ទាក់ទងនិងបញ្ហានេះ លោកអភិបាល បានបង្ហាញនូវការសោកស្តាយ ​ចំពោះការប្រកាសបិទ​តំបន់​កម្សាន្ត​នាពេលរាត្រីមួយនេះ ដែលវាអាចធ្វើឱ្យអាជីវកម្មមួយចំនួន ក្នុងតំបន់រងនូវផលប៉ះពាល់ មិនអាច​ទទួល​បានចំណូល ពីភ្ញៀវទេសចរណ៍នៅក្នុងឱកាសឈប់សងនៃពិធីបុណ្យចូលឆ្នាំខ្មែរ។” ជាការពិត​ណាស់មានភោជនីដ្ឋានមួយចំនួន គាត់បានរៀបចំហើយ នឹងទើបតែបើកឡើង​វិញនៅ​ក្នុង​កម្មវិធី​សម្រាក​នៅសៀមរាបនេះទេ ប៉ុន្តែមានការសោកស្តាយដែរ​ ដោយសារយប់​មិញនេះ យើងឃើញ​ថាមានភ្ញៀវ​ច្រើន​ពេក”។

មូលហេតុចម្បង ដែលធ្វើឱ្យអាជ្ញាធរខេត្តសៀមរាប ប្រកាសបិទ តំបន់កម្សាន្តនាពេលរាត្រីភ្លាមៗ បែបនេះ គឺដោយសារតែភ្ញៀវទេស​ចរណ៍ និងភោជនីដ្ឋានមួយចំនួន មិនបានអនុវត្តទៅតាមការណែ​នាំ​រប់សក្រសួងសុខាភិបាល ពិសេសគឺប្រជា​ពលរដ្ឋអាក់​ខានមិនពាក់ម៉ាស់ការពារ ដែលវាធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំង។”ឥឡូវនេះយើងកំពុងតែប្រជុំរឿងហ្នឹង ដើម្បីរៀបចំតំបន់ហ្នឹងឡើងវិញ ដោយមានការពាក់ម៉ាស់ និងបាញ់អាល់កុលឡើងវិញ ហើយភោជនីដ្ឋានមួយចំនួន ក៏ត្រូវដកតុចេញខ្លះដើម្បីរក្សាគម្លាត”។

សូមបញ្ជាក់ថា នៅតំបន់កម្សាន្ត Pub Street មានភោជនីដ្ឋានប្រមាណច្រើនជាង៣០កន្លែង ប៉ុន្តែភោជនីដ្ឋានដែលបានបើកឡើងវិញនាពេលនេះ គឺមិនបាន១០០%នោះទេ។

ជុំវិញរឿងនេះ លោកអភិបាលខេត្តសៀមរាបបានបញ្ជាក់ថា ដោយ​សារម្ចាស់ហាងមានផលលំបាកក្នុងការរៀបចំឡើងវិញ ទាំងការចំណាយ ក៏ដូចជាការប្រមូលយកបុគ្គលិកមកធ្វើការឡើងវិញ ដោយទាមទារឱ្យ មានការចំណាយច្រើន ហើយអំឡុងពេលកូវីដ បានធ្វើឱ្យហាងមួយចំនួនរងផលប៉ះពាល់ រហូតមិនអាចបើកឡើងវិញ ដូច្នេះទើបមានហាងតិចណាស់ ដែលត្រូវបើកឡើងវិញ។ “បើសិនជាមានការឯកភាពគ្នា នៅក្នុងអង្គប្រជុំម៉ោង២រសៀលនេះ ហើយយើងនឹងរៀបចំនូវវិធានការបាន យើងនឹងអាចអនុញ្ញាឱ្យបើកភ្លាមៗ”។

ជាមួយនឹងការរៀបចំបើកBub street ឡើងវិញនេះ គឺមិនអាចអនុញ្ញាតឱ្យមានការបើកកន្លែងឌីស្កូផឹកស៊ីនោះឡើយ គឺ១០០% ជាភោជនីដ្ឋានទាំងអស់។

ជាមួយគ្នាផងដែរ តាមរយៈកិច្ចប្រជុំខាងលើនេះ គ្រប់អ្នកពាក់ព័ន្ធកំពុងទន្ទឹងរង់ចាំ ការឯកភាពទៅលើលក្ខខណ្ឌបង្ការសុវត្ថិភាពទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ ពីក្រុមម្ចាស់ភោជនីដ្ឋាន ដើម្បីអាចរៀបចំ ការបើកតំបន់កម្សាន្ត Pub Street ឡើងវិញនៅក្នុងខេត្តសៀមរាប៕ ដោយ៖ ឃួន​ លក្ខិណា

from: https://tnaot.com/km/m/detail/article/9600299