Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

David Silva សម្រេចការ​ផ្ទេរ​ទៅ​ប្រកប​អាជីព​នៅ​ប្រទេស​កំណើត​វិញ

អង់គ្លេស ៖ កីឡាករ David Silva អតីត​កីឡាករ​ឆ្នើម​របស់​ក្រុម Manchester City បាន​សម្រេចការ​ផ្ទេរ​ជា​ផ្លូវការ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​អេ​ស្ប៉ា​ញ​វិញ ដើម្បី​ចូលរួម​ជាមួយ​ក្រុម Real Sociedad ដោយ​គ្មាន​តម្លៃ​ខ្លួន (Free Transfer) ជាមួយ​កុងត្រា​រយៈពេល ២​រដូវ​កាល​នៅ​ទីនោះ ។

សូម​រំលឹក​ថា David Silva បាន​បង្ហាញខ្លួន​លើ​ទីលាន​លើក​ចុង​ក្រោយ​ក្នុង​ជំនួប​ដែល Man City រង​បរាជ័យ​ក្នុង​ក្រប​ខណ្ឌ Champions League កាលពី​ថ្ងៃ​សៅរ៍​ដោយ​ក្រុម Lyon​។

ក្លិប Man City បាន​សម្រេច​នឹង​សង់​រូបសំណាក​របស់​ខ្សែបម្រើ​អន្តរជាតិ​អេ​ស្ប៉ា​ញ​វ័យ ៣៤​ឆ្នាំ​រូប​នេះ នៅ​ក្បែរ​កីឡដ្ឋាន Etihad របស់​ខ្លួន ដើម្បី​ជា​ការ​ដឹងគុណ​ជាមួយ​ការ​រួមចំណែក​ដ៏​ធំធេង​របស់​គេ​រយៈពេល ១០​កន្លង​មក ។

គូសបញ្ជាក់​ថា David Silva បាន​សម្រេច​ផ្លាស់​ពី​ក្លិប Valencia មក​ចូលរួម​ជាមួយ Man City ក្នុង​ឆ្នាំ​២០១០ ក្នុង​តម្លៃ​ប្រមាណ ២៨​លាន​អឺ​រ៉ូ ។ រូបគេ​បាន​បង្ហាញខ្លួន​ចំនួន ៤៣៦​ប្រកួត​ស៊ុត​បញ្ចូល​ទី ៧៧​គ្រាប់ និង​ជួយ​ឱ្យ City ឈ្នះ​ពានរង្វាន់​សំខាន់​ចំនួន​១៤ ក្នុង​ចំណោម​នោះ​មាន​ពានរង្វាន់ Premier League ៤​លើក​ផង​ដែរ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9600283