Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បាញ់ប្រហារក្នុងពិធីខួបកំណើតនៅអាមេរិក ស្លាប់និងរបួស៥នាក់

មានករណីបាញ់ប្រហារនៅក្នុងពិធីខួបកំណើត​ កូនក្មេង នៅទីក្រុង​ Vallejo ភាគខាងជើង រដ្ឋ កាលីហ្វ័រញ៉ា​ បណ្តាលឲ្យស្ត្រីពីរនាក់ស្លាប់​និង​៣នាក់រងរបួស ។

តាមសារព័ត៌មាន​ TTXVN  បានផ្សាយថា ការបាញ់ប្រហារកើតឡើងនៅ​ថ្ងៃទី​១០ ខែមិថុនា​ម៉ោងក្នុងតំបន់ ក្នុងពិធីខួបកំណត់កូនតូច​នៅទីក្រុង​ Vallejo ភាគខាងជើង រដ្ឋកាលីហ្វ័រញ៉ា ​។

នៅលើបណ្តាញសង្គម​ Twitter ​នៅថ្ងៃទី​១០ ខែមិថុនា ស្នងការប៉ូលិសទីក្រុង​ Vallejo បានបញ្ជាក់ថា​មានមនុស្ស ៥នាក់​រងការបាញ់ប្រហារ ក្នុងនោះមាន មនុស្សធំ​៤នាក់និងកុមារម្នាក់ ​ហើយមានស្ត្រីពីរនាក់ស្លាប់​។

តាមប្រភពព័ត៌មានពីកម្លាំងប៉ូលិសបានឲ្យដឹងថា ខ្មាន់កាំភ្លើងចុះពីរថយន្តមួយគ្រឿងហើយបាញ់ប្រហារទៅលើពិធីជប់លៀងតែម្តង​ ការបាញ់ប្រហារខាងលើគឺមានចេតនា ដោយអ្នកបាញ់ប្រហារ មិនមែនជាភ្ញៀវនៅក្នុងពិធីជប់លៀងនេះឡើយ។ អ្នករងរបួស​៣នាក់បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ព្យាបាល​ក្នុងនោះមាន​បុរសម្នាក់ ស្ត្រីម្នាក់ និង កុមារអាយុ​១០ឆ្នាំម្នាក់ ៕ ប្រែសម្រយឡដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9364074