នៅក្នុងឆ្នាំ2020 នេះ Aston Martin បានប្រកាសចេញម៉ូឌែលថ្មីរបស់ខ្លួននោះគឺ Aston Martin Vantage ដែលលើនេះជាប្រភេទដំបូលក្រណាត់អាចបើកដំបូលបានដែលមានឈ្មោះថា Aston Martin Vantage Roadster
រថយន្តមួយនេះបានចូលខ្លួនទៅក្នុងត្រកូល Vantage ដែលម៉ូឌែល Vantage នេះចាប់កំណើតតាំងពីឆ្នាំ 2018 មកម្ល៉េះនៅលើតួខ្លួនប្រភេទ Coupe។
រថយន្ត Aston Martin Vantage Roadster នេះមានកៅអីតែ2 ទេហើយអាចបើកដំបូលខាងលើបាន ជាមួយនឹងការរចនាម៉ូដនឹងព័ណ៌របស់រថយន្តពិតជាស្រស់ស្អាតនឹងទាក់ទាញខ្លាំងណាស់។
បើមើលពីខាងមុខ វាស្រដៀងជាមួយនឹង Catfish តែមានមនុស្សច្រើនណាស់ដែលលង់ស្រលាញ់ជាមួយរូបរាងទម្រង់របស់រថយន្តនេះ។
វាបំពាក់មកជាមួយម៉ាស៊ីនរបស់ Aston Martin ទំហំ4.0-litre twin-turbo V8 ប្រអប់លេខ 8 វគ្គអូតូ ដោយផលិតកម្លាំងបាន 503HP និងកម្លាំងបង្វិលជុំ 505lbs-ft ហើយល្បឿនពី 0 ទៅ 100kmh ប្រើពេលតែ 3.7 វិនាទីតែប៉ុណ្ណោះ។ ចំពោះល្បឿនអតិបរិមារបស់រថយន្តនេះគឺ 305kmh