Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឃាត់ខ្លួនបុរសម្នាក់ ​ធ្វើ​សកម្មភាព​ឡើង​ទៅ​រុញ​ផ្តួល​រូបសំណាក់​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម

ខេត្តសៀមរាប ៖ បុរស​ម្នាក់​ដែល​បាន​ចូល​ទៅ​រុញ​រូបសំណាក​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម ត្រូវ ប៉ូលិស​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​តុលាការខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ដែល​ហេតុការណ៍​បាន​កើតឡើង នៅ​វេលា​ម៉ោង​១១​និង​២៦​នាទី​ថ្ងៃត្រង់​ទី ១៦ ខែសីហា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​ក្នុង បរិវេណ ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម ក្នុងភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

បើ​តាម​ប្រភព​ពី​មន្ត្រី​កម្លាំង​នគរបាល​ខេត្តសៀមរាប ដែល​បាន​ប្រចាំ​ការណ៍​នៅ​បរិវេណ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២០​នេះ​ថា ជនសង្ស័យ​មានឈ្មោះ សុំ វាសនា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប បាន​ធ្វើ​សកម្មភាព​ឡើង​ទៅ​រុញ​ផ្តួល​រូបសំណាក់​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម ។ ក្រោយ​សួរនាំ​រួច​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​បាន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9599922