វាជារឿងស្ទើរតែមិនគួរអោយជឿដែលក្លឹបShakhtar Donetsk ត្រូវបានជើងឯករង Serie A ក្លឹប Inter Milan ស៊ុតចូលរហូតដល់5គ្រាប់ក្នុងមួយប្រកួត
នាវគ្គ4ក្រុមចុងក្រោយ Europa League នាទឹកដីកណ្តាលប្រទេសអាល្លឺម៉ង់។
៥ គ្រាប់របស់ក្លឹប Inter Milanរកបានដោយ Lautaro Martinez ២គ្រាប់ Romelu Lukaku ២គ្រាប់ និង Danilo D’Ambrosio មួយគ្រាប់។ ឯក្រុម Shakhtar វិញហាក់មិនមានលទ្ធភាពគ្រប់គ្រាន់វាយបករកគ្រាប់បាល់វិញឡើយ ដែលធ្វើអោយលទ្ធផលចុងក្រោយ Inter ឈ្នះក្នុងលទ្ធផល ៥ ទល់នឹង០។
លទ្ធផលនេះធ្វើអោយInter Milanឡើងទៅវគ្គផ្តាច់ព្រ័ត្រ្ត ជួបក្រុម Sevillaដែលទើបតែបំបាក់ក្រុម Manchester United ២ទល់នឹង១ កាលពីយប់ថ្ងៃអាទិត្យ។
ប្រភព៖ Sky Sports