រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសថា កម្ពុជានៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០នេះ មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីនោះទេ ហើយក៏មិនមានករណីជាសះស្បើយក៏ផងដែរ ។
ក្រសួងបានបញ្ជាក់ថា គិតត្រឹមម៉ោង០៧និង០០ព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមាន ៖ អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៧៣នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២១៩នាក់) ។
ចំណែកចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២៣៨នាក់ (ស្មើនឹង ៨៧.១៨% ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់) នៅក្នុងចំនួននេះមានស្រី ៥០នាក់ និងបុរស១៨៨នាក់ ។ ដោយឡែកអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជន មានចំនួនសរុប ៣៥នាក់ ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព