Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អតីតប្រធានក្រុមជម្រើសជាតិរុស៊្សី ដាល់អាជ្ញាកណ្ដាល១ដៃចូលមុខពេញទំហឹង ក្រោយខឹងបានកាតក្រហម

អតីតប្រធានក្រុមជម្រើសជាតិរុស្ស៊ី កីឡាករ Roman Shirokov បានបង្កកំហុសយ៉ាងធំ ដោយបានដាល់ចូលមុខពេញទំហឹងទៅលើអាជ្ញាកណ្ដាលកាត់សេចក្ដីក្នុងលីគធម្មតាមួយ ក្រោយពីរូបគេទទួលបានកាតក្រហម។

នុងវីដេអូមួយដែលត្រូវបានគេបង្ហោះនោះ បានបង្ហាញសកម្មភាពដោយ Shirokov ព្យាយាមទាមទារបាល់ពិន័យប៉េណាល់ទី។

ក្រោយមករូបគេរត់ទៅរកអាជ្ញាកណ្ដាលដែលមានឈ្មោះថា Nikita Danchenko ហើយក៏បានបន្ដឹងសរសៃកដាក់គ្នា។

ក្រោយមកអាជ្ញាកណ្ដាលនោះក៏សម្រេចឲ្យកាតក្រហមទៅកាន់ Shirokov ប៉ុន្ដែភា្លមៗ ដោយមានកំហឹងទប់មិនបាន Shirokov ក៏បានដាល់ចំពេញមុខអាជ្ញាកណ្ដាលនោះ និងបន្ថែម២ ៣ជើងផងដែរ។

ក្រោយកើតហេតុ Shirokov ត្រូវបានគេចាប់បំបែក ហើយរំលងបានប៉ុន្មានថៃ្ង អតីតប្រធានក្រុមរុស្ស៊ីនេះ បានបង្ហោះសារសុំទោសទៅកាន់អាជ្ញាកណ្ដាលគឺលោក Nikita Danchenko ផងដែរ៕

ប្រភព៖ Sportbibble

from: https://tnaot.com/km/m/detail/article/9598203