ប៉ូលិសបានសន្និដ្ឋានថា បុរសម្នាក់បានដុតសម្លាប់ខ្លួននៅក្នុងអណ្តាតភ្លើងព្រោះតែខូចចិត្តរឿងម្តាយស្លាប់ចោលក្នុងភូមិមួយនៃស្រុក Muang ខេត្ត Kalasin កាលពីយប់ថ្ងៃអង្គារ។
តាមប្រភពប៉ូលិសបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះថាSai Seema អាយុ ៥០ឆ្នាំ។ ម្តាយរបស់លោក Sai បានស្លាប់កាលពីថ្ងៃមុនហើយត្រូវបានគ្រោងនឹងធ្វើការបូជាសពនៅថ្ងៃពុធ។ ពិធីបុណ្យសពស្ត្រីជាម្តាយបានធ្វើឡើងនៅផ្ទះរបស់គាត់ក្នុងភូមិ Ban Nong Bua ក្នុងឃុំ tambon Phon Thong។ អ្នកជិតខាងបានប្រាប់ប៉ូលិសថា ពួកគេបានឃើញលោក Sai អង្គុយផឹកគ្រឿងស្រវឹងដាច់ពីគេឯង ហើយក្រោយមកគាត់បានទៅទិញសាំងនៅហាងលក់គ្រឿងទេសមួយក្នុងភូមិ។ បន្តិចក្រោយមកភ្លើងបានឆាបឆេះខ្ទមឈើមួយក្បែរផ្ទះដែលជាកន្លែងធ្វើពិធីបុណ្យសព។
រូបតំណាង
អណ្តាតភ្លើងបានឆាបឆេះខ្ទមទាំងមូលយ៉ាងឆាប់រហ័ស។ ក្រុមពន្លត់អគ្គីភ័យបានមកដល់ហើយពន្លត់ភ្លើងឱ្យរលត់ក្នុងរយៈពេលប្រហែល ២០នាទី។ សាកសពរបស់ជនរងគ្រោះត្រូវបានគេរកឃើញនៅក្នុងខ្ទមដែលមានធុងសាំង និងដបស្រាបៀរមួយនៅក្បែរខ្លួនផងដែរ។ គេជឿថាលោក Sai បានដុតសម្លាប់ខ្លួនឯងដោយប្រើសាំង។ អ្នកជិតខាងបាននិយាយថាជនរងគ្រោះហាក់ដូចជាតានតឹងហើយផឹកស្រាយ៉ាងច្រើនបន្ទាប់ពីម្តាយរបស់គាត់បានស្លាប់។ ប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេតរឿងក្តីមួយនេះ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post