តាមពិតទៅធ្វើបុណ្យបានបុណ្យច្រើនលុះណាតែបុគ្គលមានទឹកចិត្តចង់ធ្វើបុណ្យដូចជា ចង់ឲ្យទានចំពោះព្រះសង្ឃ ឪពុកម្ដាយ សាច់ញាតិ ឬចង់ជួយសង្គ្រោះមនុស្សកម្សត់អត់ឃ្លានជួបការលំបាកវេទនាជាដើម នេះហើយជាបុណ្យ ជាកុសល ជាអំពើល្អពិត ។
ប៉ុន្តែបើសិនជាធ្វើបុណ្យដែរ តែមិនពេញចិត្តនឹងធ្វើ ឬធ្វើដោយបង្ខំចិត្តខ្លាចគេថា ឬធ្វើតាមគេតាមឯងតាមប្រពៃណី ឬធ្វើទាំងមិនដឹងខុសត្រូវ ធ្វើបុណ្យបែបនេះបានបុណ្យដែរតែបានតិចព្រោះធ្វើបុណ្យមិនមានបញ្ញា គឺមិនឈ្លាសក្នុងការធ្វើទាន ។
ចំណែកការធ្វើបុណ្យដែរតែមិនបានបុណ្យតែម្តងគឺនៅពេលណាដែលយើងមិនមានទឹកចិត្តចង់ធ្វើបុណ្យ មិនចង់ធ្វើទាន មិនចង់រក្សាសីល មិនចង់សូត្រធម៌ មិនចង់ពិចារណាធម៌ នេះហើយជាទង្វើមិនបានបុណ្យ គឺមិនបានត្រង់ចិត្តជាអកុសល ចិត្តអាក្រក់ ជាចិត្តខ្ជិល ចិត្តសៅហ្មង ជាចិត្តខ្វះមេត្តាករុណាដល់សត្វទាំងឡាយ ។ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព