បម្រាមគោចរនៅពេលយប់ត្រូវបានផ្អាករយៈពេល ១៥ថ្ងៃជាការសាកល្បងសិន ប៉ុន្តែក្រឹត្យដាក់ប្រទេសក្នុងគ្រាអាសន្ននឹងនៅតែមានជាធរមានដើម្បីធានាបាននូវការការពារមេរោគឆ្លងកូវីដ-១៩។
រូបតំណាង
លោកឧត្តមសេនីយ៍ទោ Nathapol Nakpanit អនុគណៈកម្មាធិការនៃមជ្ឈមណ្ឌលគ្រប់គ្រងមេរោគកូវីដ-១៩បានមានប្រសាសន៍កាលពីថ្ងៃពុធថា គណៈកម្មាធិការគ្រោងនឹងផ្អាកបម្រាមគោចរដែលមាននៅចន្លោះម៉ោង ១១ យប់ដល់ម៉ោង៣ ទៀបភ្លឺរយៈពេល ១៥ថ្ងៃសាកលមើលសិន។
រូបតំណាង
លោកមានប្រសាសន៍បន្តទៀតថា «បើគ្មានបម្រាមគោចរប្រជាជនអាចបន្តការរស់នៅយ៉ាងធម្មតាបាន ប៉ុន្តែរដ្ឋនឹងនៅតែស្ថិតក្នុងភាពអាសន្នជាចាំបាច់ដើម្បីចាត់វិធានការបញ្ឈប់ការរីករាលដាលនៃជំងឺឆ្លង» ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ bangkok post