Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មិន​ទុក​ទេ​​! បង្ក្រាប​ហ្វូង​ចោរ​ទាំង​សម្បុក​ដែល​លួច​ម៉ូតូ និង​លួច​គ្រែ

ខេត្តបាត់ដំបង ៖ យ៉ាង​ហោច​ណាស់ ជនសង្ស័យ​ចំនួន​៣​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​រសៀល ថ្ងៃ​ទី​១៦ សីហា ខណ​:​ពួក​គេ​កំពុង​សម្ងំ​លាក់ខ្លួន នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ដែល​ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។

លោក ឈឿ​ង គឹ​ម​សុង នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​និយាយ​ថា កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ហ្វូង​ចោរ​ទាំង​៣​នាក់​នោះ​ក៏​មាន​កិច្ចសហការ​ពី​កម្លាំង​ជំនាញ​នៃ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ផង​ដែរ ។ ជនសង្ស័យ​ទាំង​០៣​នាក់​នោះ​មាន ១- ឈ្មោះ លី រ៉​នី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​មេខ្លោង តែ​ស្នាក់​នៅ​មិន​ពិតប្រាកដ ២- ឈ្មោះ សុវណ្ណ​តុលា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូ​មិន​រា​២ ឃុំ​ន​រា ស្រុក​សង្កែ និង​៣- ឈ្មោះ វឿ​ត សូ​រិ​យា ហៅ​តូ​យ៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូ​មិន​រា​២ ឃុំ​ន​រា ស្រុក​សង្កែ ។

លោក ឈឿ​ង គឹ​ម​សុង បានឱ្យ​ដឹង​ថា ក្រុម​ជន​ដៃដល់​ខាងលើ​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ឈ្មោះ បេង ចាន់​ទី ភេទ​ស្រី អាយុ​២០​ឆ្នាំ នៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ កាលពី​ថ្ងៃ​ទី​១៥ សីហា​នេះ ។ ប៉ុន្តែ​ដោយឡែក​ក្រោយមក​ឈ្មោះ លី រ៉​នី បាន​ធ្វើ​សកម្មភាព​កាត់​សោរ​ទ្វារផ្ទះ​ចូល​លួច​គ្រែ នៅផ្ទះ​ពលរដ្ឋ​ឈ្មោះ ហែ រតនៈ ប្រុស​អាយុ អាយុ​៣០​ឆ្នាំ នៅ​ភូមិ​រំចេក​១ សង្កាត់​រតនៈ ក្រុង​បាត់ដំបង តែ​ជន​នេះ​ធ្វើ​សកម្មភាព​ម្នាក់ឯង​ទេ ។

ពេល​នេះ​មន្ត្រី​ក​រិ​ិ​យា​ល័យ​ជំនាញ​កំពុង​សួរនាំ​ក្រុម​ជនសង្ស័យ​ទាំង​៣​នាក់​នេះ​ហើយ ។ ជាមួយនឹង​ការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​នាំ​ទៅ​សួរនាំ ពួក​គេ​បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​លួច​យក​ម៉ូតូ និង​ធ្វើ​សកម្មភាព​លួច​ឈើ​គ្រែ​ទាំងនោះ​មែន ។

ក្រុម​នេះ​និយាយ​ថា ក្រោយ​ធ្វើ​សកម្មភាព​ពួក​គេ​បាន​នាំ​គ្នា​ទៅ​សម្ងំ​លាក់ខ្លួន​នៅ​ក្នុង​បន្ទប់​ជួល តែ​ត្រូវ​សមត្ថកិច្ច​រក​ឃើញ និង​ឃាត់ខ្លួន​តែ​ម្ដង ។ យ៉ាងណា​ក្ដី បើ​តាម​លោក​ឈឿ​ង គឹ​ម​សុង បាន​ប្រាប់​ថា បន្ទាប់​ពី​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​លោក​បាន​ស្នើ​សុំ​យោ​យល់​តំណាង​អយ្យការ ដើម្បី​តាម​ដកហូត​វត្ថុ​តាង ដែល​ក្រុម​ជនសង្ស័យ​លួច​យក​ទៅ ។

ក្នុង​នោះ​មាន​ដូច​ជា ម៉ូតូ​ម៉ាក ហុងដា​ស្កុប​ពី ពណ៌​ស​ស៊េរី ឆ្នាំ​២០២០ មួយ​គ្រឿង​ពាក់​ស្លាក​លេខ បាត់ដំបង 1AH-7255, ឈើ​គ្រែ​ចំនួន​០២ និង​តុ​ឈើ​បេង​ចំនួន​០១ ។ លោក​បាន​បញ្ជាក់​ថា ទាំង​ម៉ូតូ ទាំង​ឈើ​គ្រឿង​សង្ហា​រឹម​ត្រូវ​បាន​កម្លាំង​របស់​លោក​ប្រមូល​ដកហូត​ពី​ជនសង្ស័យ​បាន​មក​វិញ​អស់ហើយ ។

បច្ចុប្បន្ន​មន្ត្រី​ការិយាល័យ​ជំនាញ​កំពុង​សួរនាំ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​ហើយ ៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9597483