Microsoft កំពុងបញ្ឈប់អ្នកកាសែតក្នុងផ្ទះរាប់សិបនាក់ ហើយជំនួសពួកគេដោយមនុស្ស រ៉ូបូត ដែលជាការសម្រេចចិត្តមួយរបស់ក្រុមហ៊ុននិងបានលើកឡើងថាវាជាការដាក់ពង្រាយឡើងវិញនូវធនធានរបស់ខ្លួន។
អ្នកធ្វើការជិត ៨០ នាក់នឹងបាត់បង់ការងាររបស់ពួកគេនៅសហរដ្ឋអាមេរិកនិងអង់គ្លេស ខណៈដែលក្រុមហ៊ុនផ្លាស់ប្តូរឱ្យមានក្បួនដោះស្រាយស្វ័យប្រវត្តិគ្រប់គ្រងទំព័រព័ត៌មានរបស់ខ្លួន។
ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅសប្តាហ៍នេះថា “ដូចក្រុមហ៊ុនដទៃទៀតដែរ យើងធ្វើការវាយតម្លៃលើអាជីវកម្មរបស់យើងជាប្រចាំ។ ការផ្លាស់ប្ដូរនេះអាចបណ្តាលឱ្យមានការកើនឡើងនៃការវិនិយោគនៅក្នុងកន្លែងខ្លះ ហើយជារឿយៗនឹងធ្វើកំណែទម្រង់ឡើងវិញនៅក្នុងកន្លែងផ្សេងទៀត”។
ហើយក្រុមហ៊ុនបានបន្ថែមទៀតថាការបញ្ឈប់នេះមិនមែនជាទាក់ទងនឹងការរាតត្បាតនានៃវីរុសកូរ៉ូណានាពេលបច្ចុប្បន្ននេះនោះទេ។
ប្រភព៖ justthenews ប្រែសម្រួល៖ រីតា