អត់មានអ្នកផ្តល់កម្លាំងចិត្តមែនទេ? ចង់ទទួលបានការព្រួយបារម្ភពីមជ្ឃដ្ឋានជុំវិញខ្លួនក៏ដូចជាក្រុមគ្រួសារ មនុស្សជាទីស្រលាញ់ មិត្តភក្តិ សាច់ញាតិ មែនទេ? ធ្វើគ្រប់យ៉ាងហើយនៅតែគ្មានអ្នកខ្វល់នឹងឯងទៀត អ៊ីចឹងគួរធ្វើម៉េច?
កម្លាំងចិត្តពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗដើម្បីបន្តរដំណើរទៅមុខទៀត។ អ្នកពិតជាត្រូវការកម្លាំងចិត្តពីមនុស្សជាទីស្រលាញ់នៅជុំវិញខ្លួនដូចជា គ្រួសារជាទីស្រលាញ់ បងប្អូន មនុស្សជាទីស្រលាញ់ មិត្តភក្តិ អ្នកជិតខាងជាដើម។មនុស្សមួយចំនួនតែងនិយាយថាខ្ញុំមិនត្រូវការកម្លាំងចិត្តពីនរណាម្នាក់ឡើយ ខ្ញុំអាចផ្តល់កម្លាំងឱ្យខ្លួនឯងបាន ប៉ុន្តែនេះគ្រាន់តែជាពាក្យលើកទឹកចិត្តខ្លួនឯងតែប៉ុណ្ណោះ អ្វីដែលការពិតអ្នកនៅតែត្រូវការកម្លាំងចិត្តពីមនុស្សនៅជុំវិញខ្លួនដដែលហ្នឹង។
បើសិនជាអ្នកចង់ក្លាយជាមនុស្សដែលមានគេបារម្ភ មានគេយកចិត្តទុកដាក់ចូរព្យាយាមធ្វើជាមនុស្សល្អ ចេះជួយយកអាសារមនុស្សនៅជុំវិញខ្លួនទៅវិញទៅមក ចេះគោរព ចេះអធ្យាស្រ័យ កុំមើលបំណាំ កុំច្រណែនឈ្នានីសគ្នា។
ចំណុចទាំងនេះហើយដែលអាចធ្វើឱ្យជីវិតអ្នកប្រកបដោយភាពស្រស់ថ្លាដែលមនុស្សផងទាំងពួងស្រឡាញ់រាប់អាន។ ត្រូវរៀនផ្តល់កម្លាំងចិត្តឱ្យខ្លួនឯង និងមនុស្សនៅជុំវិញខ្លួនអ្នកឱ្យបានច្រើន។
ចូរកុំគិតថា ក្នុងលោកនេះមានតែយើងម្នាក់ឯងអី! យើងទាំងអស់គ្នារស់នៅលើផែនដីតែមួយត្រូវតែចេះសាមគ្គីដើម្បីភាពរីកចម្រើនគ្រប់បែបយ៉ាង។ ចូលរួមត្រេកអរនឹងភាពជោគជ័យរបស់អ្នកដទៃ ហើយរៀនមោទនភាពនឹងអ្វីដែលខ្លួនឯងមាន (ស្រលាញ់គ្រប់យ៉ាងដែលជារបស់ខ្លួន គឺជាវិធីផ្តល់ក្តីសុខអោយខ្លួនឯងធំបំផុត ហើយថាមពលចិត្តក៏នឹងមានអាយុអមតៈក្នុងចិត្តអ្នក)៕