Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រយ័ត្នផង! រថយន្តចត​នៅឆ្នេរ Pattaya ត្រូវគេលួចបាញ់ជាតិកាត់ឱ្យខូចថ្នាំរថយន្ត

ប៉ូលិសនៅឆ្នេរ Pattaya និងកោះ Jomtien កំពុងស្វែងរកតម្រុយពីអ្នកស្រុកបន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានយានយន្តចតនៅឆ្នេរ Jomtien ខូចខាតដោយមានស្នាមឆ្កូតទាំងមិនដឹងមូលហេតុ។ ​

អ្នកស្រី​ Jintara Cheuaon អាយុ ២៧ឆ្នាំ បាន​និយាយប្រាប់កាសែត​ the pattaya news ថាកាលពីល្ងាចថ្ងៃអាទិត្យទី ១៦ ខែសីហា ​អ្នកនាងនិងក្រុមគ្រួសារ​​បានចតរថយន្ត​ក្នុងភូមិ Jomtien Soi ១៥ នៅលើឆ្នេរខ្សាច់នាពេលរសៀល ហើយស្រាប់តែពេលត្រឡប់ទៅរថយន្តវិញ ក៏ប្រទះឃើញរថយន្តពណ៌ក្រហមរបស់ខ្លួនមានស្នាមឆ្កូតដោយមិនដឹងមូលហេតុ។

​តាមការសង្កេត ជនរងគ្រោះសង្ស័យថា មានអ្នកបាញ់ថ្នាំជាតិកាត់មកលើរថយន្តរបស់ខ្លួន ។ ប៉ូលិសក្រុង​ pattaya ​កំពុងតែស៊ើបអង្កេតចំពោះឧប្បត្តិហេតុនេះ ​ហើយប៉ូលិសបាននិយាយថា នេះមិនមែនជាករណីទី១នោះឡើយ ដូចនេះសូមបងប្អូនអ្នកស្រុកនៅតំបន់នេះជួយធ្វើជាភ្នែកជាច្រមុះក្នុងការតាមចាប់ជនល្មើសផង។

អ្នកស្រី​ Jintara ​បានប្រាប់កាសែត​ the pattaya news ថា អ្នកនាងគ្មានបញ្ហា​ជម្លោះជាមួយនរណា​ទេ ហើយរឹតតែ​នឹកស្មានមិនដល់ថាហេតុអ្វីបានជា​​ជនល្មើសកំណត់គោលដៅប៉ះចំយានយន្តរបស់អ្នកនាងទៅវិញ?។ ជនរងគ្រោះបាននិយាយបន្តថា អ្នកនាងសង្ឃឹមថានឹងអាចវែកមុខជនល្មើសបានឆាប់ៗ។ ប៉ូលិស​កំពុងព្យាយាមពិនិត្យ​មើលកាមេរ៉ាសុវត្ថិភាពនៅតំបន់នោះ ប៉ុន្តែប៉ូលិសនៅតែ​ស្នើសុំជំនួយពីបងប្អូនអ្នកស្រុកតំបន់នោះឱ្យជួយឃ្លាំមើលផងដែរ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the pattaya news

from: https://tnaot.com/km/m/detail/article/9597346