Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឆ្លាតស្ទើរគ្រប់រឿង តែល្ងង់ល្ងិតតែរឿងហ្នឹងមួយ

ឆ្លាតស្ទើរគ្រប់រឿងលើបញ្ហាការាងារនិងការសិក្សា តែបែរជាគ្មានបានការក្នុងបញ្ហាទំនាក់ទំនងនិងការជឿជាក់លើមនុស្សទៅវិញ…

ធ្លាប់មានមនុស្សម្នាក់បង្រៀនខ្ញុំពីការជឿទុកចិត្តមនុស្ស តែដោយសារពេលនោះខ្ញុំនៅចិត្តគំនិតក្មេងខ្ចីនៅឡើយ ទើបមិនសូវយល់ពីការខ្វាយខ្វល់របស់គេចំពោះខ្ញុំ។ ក៏ព្រោះតែខ្ញុំយល់ថា គេជាមនុស្សចង្អៀតចង្អល់ អត្មានិយម ធ្វើអ្វីក៏ទាមទារគិតពីខ្លួនឯងច្រើនជាងដទៃ ទើបខ្ញុំតែងរឹងមានះមិនស្តាប់ហេតុផលរបស់គេ។ 

ម្តងហើយម្តងទៀត គេតែងព្យាយាមអត់ធ្មត់ប្រើចិត្តអំណត់របស់គេក្នុងការពន្យល់ណែនាំខ្ញុំអោយងាករេបន្តិចពីចិត្តសុទិដ្ឋិនិយមមិនគិតមុខគិតក្រោយរបស់ខ្ញុំ… 

គេបានផ្តល់ការស្រលាញ់និងយកចិត្តទុកដាក់ចំពោះខ្ញុំ មិនត្រឹមតែជាគូស្នេហ៍នោះទេ គេតែងមានក្តីមេត្តាដូចជាឪពុកដែលចាំតែប្រោសប្រណីដល់កូន គេតែងហួងហែងការពារខ្ញុំដូចជាបងប្រុសម្នាក់ « គេល្អណាស់!»

គេជាមនុស្សតែម្នាក់ដែលខ្ញុំជឿជាក់ខ្លាំងបំផុត គេក៏ជាមនុស្សម្នាក់ដែលខ្ញុំហ៊ានពឹងផ្អែក ហ៊ានធ្វើជាបន្ទុករបស់គេ។ គេបានបង្រៀនខ្ញុំនៅមេរៀនជីវិតជាច្រើនដែលខ្ញុំមិនធ្លាប់ដឹង មិនធ្លាប់ឆ្លងកាត់ ជាពិសេសគឺរៀនពីការទុកចិត្តមនុស្ស។ ដោយសារតែខ្ញុំជាមនុស្សដែលងាយនឹងជឿទុកចិត្តអ្នកដទៃ ទើបខ្ញុំនៅតែជាក្តីបារម្ភរបស់គេ មិនថាពេលណាទេ គេតែងផ្តាំផ្ញើរអ្នកទៃឱ្យជួយមើលថែខ្ញុំជានិច្ច ក៏ព្រោះតែគេគ្មានឱកាសបាននៅក្បែរមើលថែខ្ញុំតាមបំណងរបស់គេបាន។

គេទុកខ្ញុំដូចជាព្រះនាងម្ចាស់អ៊ីចឹង! គេតែងស្រលាញ់និងផ្តល់តម្លៃដល់ខ្ញុំ ហើយទង្វើល្អៗរបស់គេខ្ញុំតែងចងចាំក្នុងចិត្តគ្មានថ្ងៃបំភ្លេចបាន ទោះពួកយើងអស់ឱកាសជួបគ្នាក៏ដោយ៕

from: https://tnaot.com/km/m/detail/article/9361412