ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ដោយអនុវត្តន៍តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ព្រឹកថ្ងៃទី 17 សីហា 2020 នេះ កម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ដឹកនាំដោយលោក សេក សាវុទ្ធ អភិបាលរងស្រុកព្រៃនប់ ចុះផ្សព្វផ្សាយ និងបិទទីតាំង KTVខារ៉ាអូខេ ក្លិបកម្សាន្តនៅទូទាំងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សេចក្តីរាយការណ៍បានបន្តថា តាមមន្ត្រីចុះអនុវត្តន៍បានថ្លែងថា រាល់ក្លិបកម្សាន្ត ខារ៉ាអូខេ ត្រូវបានអោយបិតទាំងស្រុង ដោយមិនអនុញាត្តឡើយ ដោយឡែកសម្រាប់អាហារដ្ឋានត្រូវគោរពតាមការណែនាំរបស់ក្រសួង បើមិនអនុវត្តន៍តាមការណែនាំនឹងបិតជាស្ថាពរ ៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព