Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទាហានអាកាសរុស្ស៊ីនឹងមានយន្តហោះចម្បាំងទំនើប ជាច្រើនគ្រឿងក្នុងពេលខាងមុខ

ស្ថានភាពរវាងអាមេរិក​និងរុស្ស៊ីកាន់តែតានតឹង បានធ្វើឲ្យរុស្ស៊ី​បង្កើនសកម្មភាពការពារ​ និងផលិត អាវុធទំនើបៗ​ជាច្រើនទៀត បំពេញនៅក្នុងកម្លាំងការពារជាតិរបស់ខ្លួន​។ នៅពេលនេះ ក្រសួងការពារជាតិរុស្ស៊ីបានសម្រេចបញ្ជាទិញយន្តហោះចម្បាំង​ទម្លាក់គ្រាប់រយៈចម្ងាយឆ្ងាយ ​ប្រភេទ Shukhoi Su-34 ​។

ជាមួយគ្នានេះដែរ ក្រសួងការពារជាតិរុស្ស៊ី​ក៏បាន បញ្ជាទិញយន្តហោះ Su-34 M ​ដែលមានសមត្ថភាពខ្ពស់ជាងនេះទៀត នៅក្នុងឆ្នាំ​២០២១។យន្តហោះចម្បាំង​Su-34 មានសមត្ថភាពខ្ពស់ក្នុងការវាយប្រហារដោយមីស៊ីល និងទម្លាក់គ្រាប់បែក ទៅលើទីតាំងរបស់សត្រូវ​នៅលើដីយ៉ាងមានប្រសិទ្ធភាពបំផុត។ យន្តហោះនេះអាចវាយប្រហារគ្រប់ កាលៈទេសៈ គ្រប់ស្ថានភាពអាកាសធាតុ។

យន្តហោះ«ចំពុះទា»​បានបំពាក់បច្ចេកវិទ្យាទំនើបបំផុត ហើយប្រព័ន្ធរ៉ាដា​បំពាក់នៅលើយន្តហោះនេះ​អាចមើលឃើញគោលដៅនៅចម្ងាយដល់ទៅ ២៥០ គីឡូម៉ែត្រ​។ រ៉ាដាអាចចាប់បានដល់ទៅ​១០ គោលដៅ​ក្នុងពេលតែមួយ​ហើយ​អាចវាយប្រហារ​បាន​៤គោលដៅក្នុងចំណោម​១០គោលដៅនោះ។ យន្តហោះនេះអាចហោះហើរ ធ្វើសកម្មភាពបានដល់ទៅ ៤ពាន់គីឡូម៉ែត្រ ​ក្នុងល្បឿនលឿនបំផុត១.៩០០គីឡូម៉ែត្រក្នុងមួយម៉ោង​។ តាមគម្រោង ដល់ឆ្នាំ​២០២៥ រុស្ស៊ីនឹងមានយន្តហោះប្រភេទនេះ ២០០គ្រឿង​​ដើម្បីជំនួសយន្តហោះទម្លាក់គ្រាប់ Su-24​ ៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9361289